គ្រោះថ្នាក់៨យ៉ាងចំពោះអ្នកផឹកកូការាល់ថ្ងៃ សូម share ជាបន្ទាន់!!

តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ការបរិភោគភេសជ្ជៈកូកាកូឡាជារៀងរាល់ថ្ងៃ ធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ថ្ងៃនេះ យើងក៏សូមចែករំលែកឲ្យប្រិយមិត្តបានដឹងពីគ្រោះថ្នាក់នេះ ចំពោះអ្នកដែលញៀននឹងកូកាកូឡារាល់ថ្ងៃ ព្រោះកូកាអាចជាឃាតករលាក់មុខ ហើយសម្លាប់យើងបន្ដិចម្ដងៗ៖
១. ប៉ះពាល់តំរងនោម
កូកា Zero មានជាតិស្ករសិប្បនិម្មិត្តដែលបង្កគ្រោះថ្នាក់ដល់តម្រង់នោមរបស់យើង ពិសេសបើយើងទទួលទានរាល់ថ្ងៃតែម្ដង។

២.ហានិភ័យកើតជម្ងឺមហារីក
មិនមានន័យបរិភោគកូការាល់ថ្ងៃហើយកើតមហារីកទេ ប៉ុន្ដែម៉ូលីគុល benzene និង ជាតិផ្លាស្ទិករបស់ដបកូកា អាចបង្កមហារីក ដូច្នេះគ្រូពេទ្យសំណូមពរឲ្យទទួលទានត្រឹម១កំប៉ុង ក្នុង១សបា្ដហ៍ ដើម្បីបន្ថយហានិភ័យមហារីក។

៣. បញ្ហាបេះដូងនិងឈាម
អាចបង្កើនជាតិកូលេស្ដេរ៉ូល បង្កើនឱកាសកើតជម្ងឺគាំងបេះដូង ឡើនសំពាធឈាម ហើយស្រ្ដីៗអាចប្រឈមនឹងជម្ងឺទឹកនោមផ្អែមទៀតផង។

៤. បញ្ហាស្បែក
បរិភោគកូឡា ធ្វើឲ្យឡើងជាតិស្ករ ហើយបណ្ដាលឲ្យស្បែកឆាប់ជ្រីវជ្រួញ មុខឆាប់ចាស់ ស្បែកស្ងួត និង ឡើងមុន។

៥.ជម្ងឺធាត់
មិនត្រឹមតែឡើងទម្ងន់ទេ គឺធ្វើឲ្យយើងមានអារម្មណ៍ធាត់តែម្ដង ព្រោះតែវាបង្កើនសំពាធលើប្រព័ន្ធស៊ាំ សន្លាក់ និង ឆ្អឹងរបស់យើង។

៦. កើតជម្ងឺថប់បារម្ភ
កូកាធ្វើឲ្យគេងមិនលក់ ឈឺក្បាល កើតជម្ងឺធ្លាក់ទឹកចិត្ត ពិសេសគឺជម្ងឺថប់បារម្ភនេះ។

៧. ពុកធ្មេញ
កូកាមានជាតិអាស៊ីតខ្ពស់ អាចបណ្ដាលឲ្យធ្មេញឆាប់ពុក និង ដង្កូវស៊ី។

៨. បង្កឲ្យកខ្វះវីតាមីន
ជាតិអាស៊ីត phosphoric របស់កូកា ស្រូបយកវីតាមីន និង សារធាតុចិញ្ចឹមពីក្នុងខ្លួន។ ចុះបើអ្នកទទួលទានរាល់ថ្ងៃនោះ ស្រមៃមើលថា​នឹងបាត់បង់វីតាមីនអស់ច្រើនប៉ុណ្ណា?

ដូច្នេះ សូមប្រិយមិត្តមេត្តាកាត់បន្ថយការទទួលទានកូកា បើស្រឡាញ់សុខភាព ហើយងាកមកទទួលទានទឹកធម្មតាឲ្យបានច្រើន ឬ ភេសជ្ជៈដែលល្អចំពោះសុខភាពជាងនេះ៕
ប្រភព៖ brightside