កុំលេងសើចឱ្យសោះ! ក្នុង១ថ្ងៃមនុស្ស ៣០ នាក់ខ្វាក់ភ្នែកដោយសារតែទម្លាប់អាក្រក់នេះ!

ក្នុងរយ:ពេល ១ទសវត្សចុងក្រោយនេះ ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចជាពិសេសស្មាតហ្វូន ថែបប្ល៊ែតកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៅជុំវិញពិភពលោក។

ដោយសារតែភាពងាយស្រួលនិងទំនើបរបស់វា វាបានក្លាយជារបស់ដ៏ចាំបាច់ស្ទើរមិនអាចខ្វះបានរបស់មនុស្សសម័យនេះ។ តែលោកអ្នកប្រហែលមិនចាប់អារម្មណ៍ពីគ្រោះថ្នាក់ដ៏សាហាវមួយពីការប្រើប្រាស់ឧបករណ៍ទាំងនោះហួសកម្រិត។

ការលេងទូរស័ព្ទមុនពេលចូលគេង បានក្លាយទៅជាទម្លាប់អាក្រក់មួយសម្រាប់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកជាពិសេសយុវវ័យ។

តែត្រូវដឹងថាការប្រើប្រាស់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចមុនពេលចូលគេងដោយបិទភ្លើងបន្ទប់ងងឹតឈឹង អាចបណ្តោលឲ្យមានគ្រោះថ្នាក់ភ្នែកធ្ងន់ធ្ងរ បើយោងតាមគេហទំព័របរទេសមួយ ។

នេះដោយហេតុថាការលេងទូរស័ព្ទដោយគ្មានពន្លឺគ្រប់គ្រាន់ ធ្វើឲ្យពន្លឺនៃទូរស័ព្ទជះចំចូលភ្នែកទាំងស្រុង ធ្វើឱ្យស្រវាំងភ្នែកពេលក្រឡេកទៅមើលអ្វីផ្សេង។ ហើយការប្រព្រឹត្តទម្លាប់អាក្រក់នេះញយដង អាចបំផ្លាញ់ភ្នែករបស់អ្នកបន្តិចម្តងៗរហូតដល់ខ្វាក់បាន។


ការសិក្សាទៅលើស្ត្រីដែលមានអាយុចន្លោះចាប់ពី ២២ ទៅ ៤៥ឆ្នាំ បានរកឃើញថា ពួកគេប្រឈមនឹងបញ្ហាភ្នែកមើលមិនច្បាស់ ហើយអាចប្រឈមនឹងពិការតែម្តង។ លើសពីនេះអ្នកវិទ្យាសាស្ត្របានរកឃើញថា ក្នុងមួយថ្ងៃមានមនុស្សច្រើនជាង ៣០នាក់នៅទូទាំងពិភពលោក ដែលរងការពិការភ្នែកជាអចិន្ដ្រៃយ៍ដោយសារទង្វើខុសឆ្គងនោះ។

អ្នកជំនាញបានផ្តល់ដំបូន្មានថា យើងគួរកាត់បន្ថយការលេងទូរស័ព្ទត្រឹមតែ១៥នាទីបានហើយមុនពេលចូលគេង ហើយត្រូវប្រើតែពេលមានពន្លឺគ្រប់គ្រាន់។ ហើយត្រូវកាន់មើលយ៉ាងតិច ៣០ សង់ទីម៉ែត្រពីភ្នែក៕