ពេលនេះ!!! ប៊ុត សីហា ត្រឡប់ចូលសិល្បៈមែនពិត ប៉ុន្តែលោកបានត្រឹមច្រៀងតាម អកកេះអកកណ្តឹង ថែមទាំងបាននិយាយថា…

កាលពីម្សិលមិញ លោក ប៊ុត សីហា ដែលជាអតីតតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស និងជាអតីតម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ បានបញ្ចេញបទចម្រៀងថ្មីមួយបទ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ ហើយក៏ទទួលបានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់មហាជនផងដែរ។
ប៉ុន្តែអ្វីដែលគួរឲ្យអាណិត លោក ប៊ុត សីហា នោះ គឺពេលនេះលោកគឺជាតារាចម្រៀងតែលតោល គ្មានផលិតកម្មជ្រកកោនទៀតឡើយ ទោះបីជាយ៉ាងណា ក៏លោកមិនចុះចាញ់ ហើយបានបង្ហោះទម្លាយការពិត ដោយរៀបរាប់ថា:

បទចម្រៀងមានខ្លះហើយតែមិនមានអីថតMVនិងគេ បទចម្រៀងចេញបានរកគេធ្វើឲ្យហើយបទ កូនខុសហើយម៉ែ គឺជាការឧបត្ថមរបស់អង្កការIKARE ដែលជាសារះមន្ទីមរតកជាតិខ្មែរ។បទនេះមានការជួយជ្រោមជ្រែងពីបងប្រុសទាំងពីរបស់IKARE ខ្ញុំបាទ ប៊ុតសីហា អរគុណដល់អ្នកគ្រាំទ្ររជាពិសេសបងប្រុសទាំងពីរដែលបានជួយប្អូន។

ហើយបងនិងជួយដឹកនិងថតMVឲ្យប្អូនទៀត។ខ្ញុំបាទសីហាមិនមានផលិតកម្មអីជ្រកកោនទេមានតែច្រៀងតាមអកកេះអកកណ្តឹង។បងប្អូនអាចទាក់ទងហៅខ្ញុំច្រៀងបានបាទមិនរវល់ទេ។សីហារីករាយនិងទៅ។ជួយស៊ែផងណាបាទ

ក្នុងនោះផងដែរ មានមតិមួយបានលើកឡើងថា៖

ក្រៅតែពីធ្វើចោរ និងមនុស្សដើរបោកប្រាស់គេ ការងារអីក៏ល្អដែរ ។ ថ្ងៃនេះដើរច្រៀងឲ្យគេ តែថ្ងៃក្រោយអាចហៅគេឲ្យមកច្រៀងបានតើ វាសនាមនុស្សមិនអាចសន្មតងាយៗបានទេ ។