សាហាវមែន!!! លែងប្តីមិនទាន់ដាច់សម្រេចចិត្តទាក់ទងប្រុសចិន ត្រូវប្តីតាមទាន់ផ្អើលក្រុងប៉ោយប៉ែត(មានវីដេអូ)

ខេត្តបន្ទាយមានជ័យ ៖ មានករណីគួរឲ្យភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី២១ មីនា នេះសមត្ថកិច្ចឱ្យចុះទៅអន្តរាគមន៍នាំខ្លួនស្ត្រីខ្មែរម្នាក់និងបុរសជនជាតិចិនម្នាក់នៅផ្ទះល្វែងមួយស្ថិតនៅភូមិបាលិលេយ្យ1 សង្កាត់និងក្រុងប៉ោយប៉ែតតាមពាក្យបណ្តឹងបុរសជាប្តីសង្ស័យជាយូរមកហើយថា បានផិតក្បត់ទៅលួចមានសហាយស្មន់។ជាមួយនេះប្រភពព័ត៍មានថាជារឿងចម្លែកមួយដែរ បុរសជាប្តី ចោទប្រកាន់ប្រពន្ធខ្លួន ដោយសារតាមដានតាមប្រព័ន្ធ GPS។


ព័ត៍មានបថមថា ស្ត្រីជាប្រពន្ធមានអាយុ១៩ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ចំណែកបុរសជាប្តីរងចោទប្រកាន់សាហាយស្មន់មានអាយុប្រមាណ20ឆ្នាំ មានទីលំនៅភូមិ និងសង្កាត់ផ្សារកណ្តាល ។ ព័ត៍មានថាប៉ូលិសបាននាំស្ត្រីជាប្រពន្ធនិងបុរសជាជនជាតិចិនទៅសាកសួរនៅអធិការដ្ធានប៉ូលិសក្រុងប៉ោយប៉ែត។
ជុំវិញករណីខាងលើបុរសជាប្តីបានប្រាប់បណ្តាញព័ត៍មានក្នុងស្រុកថា ខ្លួននិងប្រពន្ធ បានរៀបការនឹងគ្នាដោយស្របច្បាប់កាលពីខែធ្នូ ឆ្នាំ2016 ប៉ុន្តែរស់នៅជាមួយគ្នាបានមួយរយៈ នាងចេះតែលួចលាក់ចេញទៅក្រៅ ធ្វើឲ្យខ្លួនមានការសសង្ស័យ។ ក្រោយមក ខ្លួនបានតាមដានតាមប្រព័ន្ធ GPS ទើបដឹងថា នាងជាប្រពន្ធមានទំនាក់ទំនងជាមួជនជាតិចិននោះមែន រហូតខ្លួនខឹងក៏ទៅដាក់ពាក្យប្តឹង និងទាមទារបណ្តាការចំនួន៥០០០ដុល្លារ។


តែនាងបដិសេធ ហើយព្រមឲ្យតែ១១០០ដុល្លារទេ ។ មិនតែប៉ុណ្ណោះ បុរសជាប្តីចាប់បានសារទាក់ទងគ្នា ដែលប្រែតាមប្រព័ន្ធបកប្រែពីខ្មែរទៅចិន និងពីចិនទៅខ្មែរជាហូរហែផងដែរ។ទោះយ៉ាងណានេះជាការនិយាយខាងភាគីបុរសជាប្តី ចំណែតភាគីខាងប្រពន្ធនិងជនជាតិចិនមិនទាន់ដឹងថាបកស្រាយយ៉ាងណាទេ។
យ៉ាងណាមហាជនបានលើកឡើងថាមានភ្លើងទើបមានផ្សែង អញ្ចឹងមានតែភាគីទាំង៣នាក់ខាងលើនេះទេ ដែលដឹងរឿងពិត៕