គួរអោយស្រលាញ់ខ្លាំងណាស់!!! កូនទី២របស់ ជា វណ្ណារិទ្ធ ទើបតែអាយុមួយខែសោះ គួរឲ្យស្រលាញ់ប៉ុណ្ណឹងទៅហើយ ចុះទម្រាំធំទៀត? (មានវីដេអូ)

ភ្នំពេញ៖ បើគិតមកទល់ពេលនេះ កូនប្រុសទី២របស់តារាសម្តែងរូបសង្ហា ដ៏មានប្រជាប្រិយភាព លោក ជា វណ្ណារិទ្ធ ដែលមានឈ្មោះថា ជា ភិរក្សរិទ្ធ ហៅអូន ហ្វែរ មានអាយុជាង១ខែហើយ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ផ្អែកគណនីយូធូបផ្លូវការរបស់លោក ជា វណ្ណារិទ្ធ បានបង្ហោះវីដេអូមួយ របស់កូនប្រុសខ្លួន ដែលបង្ហាញពីសកម្មភាពចាប់តាំងពីអូនហ្វែរ ទើបតែកើតរហូតដល់អាយុ១ខែ។

ក្នុងនោះដែរ បន្ទាប់ពីឃើញបែបនេះហើយ អ្នកគាំទ្រពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលឃើញការលូតលាស់កូនប្រុសរបស់តារារូបនេះ ដែលអូនហ្វែរទើបតែមានអាយុជាង១ខែសោះ ប៉ុន្តែមុខមាត់របស់គេ ពិតជាគួរឲ្យស្រលាញ់ខ្លាំង មិនចាញ់បងប្រុសប៉ុន្មាននោះទេ។

ម៉្យាងវិញទៀត មហាជនជាច្រើនបានលាន់មាត់បន្ទាប់ពីឃើញ មុខមាត់ដ៏Cuteរបស់កូនប្រុស ជា វណ្ណារិទ្ធ ថាពេលនេះទើបតែអាយុ១ខែ អូនហ្វែរ គួរឲ្យស្រលាញ់ប៉ុណ្ណឹងទៅហើយ ចុះទម្រាំពេលដែលគេធំជាងនេះទៀត មិនដឹងថាគួរឲ្យស្រលាញ់ប៉ុណ្ណានោះទេ៕



ទស្សនាវីដេអូខាងក្រោម៖