មិនគួរអោយជឿ!!! ទិញខ្យងដូង ទុកធ្វើម្ហូបតម្លៃតែ៣៥ដុល្លារ ពេលវះមើលស្រាប់តែប្រទះឃើញរបស់ដ៏មានតម្លៃហួសថ្លែង…

(ប្រទេសចិន)៖ នេះគឺជារឿងមួយដែលកម្ររនឹងជួបណាស់ ដែលមនុស្សយើងខិតខំរកស៊ីស្ទើរតែពេញមួយជីវិត រឺតកូន តចៅ តែក៏ពុំអាចមានស្មើនឹងបុរសម្នាក់នេះដែរ ដែលគាត់ក្លាយទៅជាអ្នកមានភ្លាមៗមួយរំពេច ដោយចំណាយដើមទុនអស់តែ ៣៥ដុល្លារ តែប៉ុណ្ណោះ តែបានមកវិញរាប់លានដុល្លារឯណោះ។ យើងបានដឹងហើយថា ​ក្នុង​សត្វខ្យងស្រាប់តែឃើញ​មាន​គុជ ដែល​គេ​ច្រើន​ហៅថា គុជ​ខ្យង​នោះ វា​ជា​រឿង​ដ៏​កម្រមួយ​បាត់ទៅហើយ ក៏ប៉ុន្តែ​បុរសដែលជា​ម្ចាស់​ភោជនីយដ្ឋាន អ្នកលក់​ខ្យង​ម្នាក់នេះ ពិត​ជា​សំណាង​មែន គ្រា​ដែល​ធ្វើ​ខ្យងដូង​មួយ​ប្រទះឃើញ​គុជ​ខ្យង​ពណ៌​ទឹកក្រូចដ៏កម្ររ​ដល់​ទៅ ៣​គ្រាប់ឯណោះ។​

ម្ចាស់​ភោជនីយដ្ឋាន​ត្រកូល Chen នៅ​ស្រុក Huai’an ខេត្ត Fujian ប្រទេស​ចិន កាលពី​ថ្ងៃ​ទី ២៥ ខែ​មីនា បាន​ទិញ​ខ្យង​ដូង ៥ ក្នុងតម្លៃ ២០០​យាន់ (​ប្រមាណ ៣៥​ដុល្លារ​) រួច​ចិញ្ចឹម​វា​ទុក​នៅ​ក្នុង​អាង។ លុះនៅវេលា​ម៉ោងប្រមាណជា ៧​យប់ ថ្ងៃទី ២៨​មីនា មាន​មិត្តភក្តិ​ របស់​លោកម្នាក់​បាន​មកលេង រួចគាត់​ក៏​ចាប់​យក​ខ្យងដូង ៣​មក​ធ្វើជា​អាហារ​ក្លែម។​

នៅពេល​ព្រលះ​សាច់​ខ្យង លោក Chen ព្រោះ​ឃើញ​មាន​ត្បូង​ដ៏​កម្រ​ប្រទះ ៣​គ្រាប់ ក្នុងនោះ​គ្រាប់​ដែល​ធំជាងគេ ជិត​ប៉ុន​ពងមាន់។ ភ្លាមៗ​នោះ​លោក​ក៏​និយាយ​ប្រាប់​មិត្តភក្តិ ប៉ុន្តែ​ពួកគេ​ពុំ​ជឿ។ គេ​ថា ខ្ញុំ​យក​គ្រាប់ឃ្លី​របស់​ក្មេង​មក​សើច​លេង​ជាមួយ​ពួកគេ​។​ ​លោក Chen ឲ្យដឹងថា គ្រាប់​តូច​បំផុត​មាន​ទម្ងន់ ១,៣២g គ្រាប់​ទី ២​មាន​ទម្ងន់ ១០,២g ឯ​គ្រាប់​ទី ៣ មាន​ទម្ងន់ ២៩,៩៤g ។ គាត់​ជា​ម្ចាស់​ហាង​ដែល​លក់​គ្រឿង​សមុទ្រ​ទាំងនេះ​ជាង ២០​ឆ្នាំ​មកហើយ ប៉ុន្តែ​ពុំ​ដែល​ប្រទះ​ឃើញ​គុជ​ខ្យង​បែប​នេះ​ឡើយ ។​


លោក Chen និយាយថា លោក​ពិតជា​ដឹងថា គុជ​ខ្យង​ជា​វត្ថុ​កម្រ​មានតម្លៃ​យ៉ាង​ថ្លៃ តែ​បច្ចុប្បន្ន​លោក​នៅ​ពុំ​ទាន់​សម្រេចចិត្តថា នឹង​លក់​វា ឬ​ទុក​វា​ជា​កេរ​មរតក​របស់​វង្ស​ត្រកូល។ គួបញ្ជាក់ផងដែថា ​គុជ​ខ្យង​ត្រូវបាន​ចាត់ទុក​ថា​នាំមក​នូវ​ភាពសុខសាន្ត​ត្រជាក់ត្រជុំ​ដល់​អ្នក​ដែល​រក្សា​វា​ទុក។ គួររំលឹកថា ក្នុង​ការដេញថ្លៃ​នៅ​ហុងកុង​កាលពី​ឆ្នាំ ២០០៣ គុជ​ខ្យង​ដែល​មាន​ទម្ងន់ ២០g គេ​ដេញថ្លៃ​បាន​ដល់​ទៅ 2,7 លាន​ដុល្លារ ដែល​ជា​គុជ​ខ្យង​ថ្លៃ​បំផុត​ពិភពលោក។​

តែ​គុជ​ខ្យង​ធំ​បំផុត​របស់​លោក Chen មាន​ទម្ងន់​ដល់​ទៅ ២៩,៩៤g ឯណោះ ហើយ​នៅ​មាន​គ្រាប់​តូចៗ​២​គ្រាប់​ទៀត។ ប្រសិន​បើ​លោក​លក់​វិញ​នោះ តើ​បាន​តម្លៃ​ប៉ុន្មាន​ទៅ៕ ប្រសិនបើអ្នកវិញតើ គួតែទុកវា រឺក៏លក់វា??