ចេះតែមាន!!! ស្រលាញ់ប្រពន្ធខ្លាំងពេក មិនឲ្យនាងទៅណាទេ ដេកស៊ីទាំងអស់គ្នា ទ្រាំមិនបានប្រពន្ធសុំទៅធ្វើការ ស្រាប់តែប្តីចង.ក…

បុរសជាកម្មករសំណង់ម្នាក់ ព្រោះតែស្រលាញ់ប្រពន្ធខ្លាំងពេក មិនចង់អោយទៅណាឆ្ងាយពីខ្លួន ពេលដែលប្រពន្ធទៅធ្វើការ ប្ដី​ខឹងយ៉ាងខ្លាំង​ បានដើរចូលបន្ទប់ជួល យកខ្សែអង្រឹងចងក សម្លាប់ខ្លួនឯង ចោលប្រពន្ធនិងកូន​។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ផ្លូវរថភ្លើង ក្រុម១ ភូមិបាត់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

បុរសចងក មានឈ្មោះសុខ ទា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមេការសំណង់ ចំណែកប្រពន្ធ ឈ្មោះ នៀប ឡេង អាយុ២៤ឆ្នាំ មុខរបរធ្វើការនៅហាង មានកូនប្រុសម្នាក់ ស្នាក់នៅភូមិកើតហេតុខាងលើ។

សមត្ថកិច្ចបន្តថា មុនពេលមានការភ្ញាក់ផ្អើលនេះ គឺប្រពន្ធបុរសដែលចងក បានទៅធ្វើការ​នៅហាង ទុកអោយប្ដីនិងកូនប្រុស ​អាយុ៩ឆ្នាំ អោយនៅចាំផ្ទះ មិនដឹងថាប្ដី​ខឹងទេ ស្រាប់តែប្រពន្ធកំពុងតែធ្វើការ​ ក្រុមគ្រួសារតេទៅប្រាប់ថា ប្ដីចងកស្លាប់បាត់ទៅហើយ ។

​បើតាមសម្តីប្រពន្ធរបស់សព ខាងលើបានបញ្ជាក់ថា​ រូបនាងជាប្រពន្ធ បានស្រលាញ់គ្នាបានជាង១ឆ្នាំហើយ មិនបានរៀបការទេ រួចក៏មិនទាន់មានកូនដែរ ចំណែកកូនប្រុសនោះ គឺជាកូនរបស់នាងជាមួយប្ដីមុនទេ ចាប់តាំងបានគ្នាជាប្តីប្រពន្ធមក គឺប្ដីរូបនេះ មិនអោយនាងទៅណាឆ្ងាយ ពី​ប្ដីឡើយ និងមិនអោយទៅធ្វើការទៀត ។

ប្រពន្ធបានបញ្ជាក់ទៀតថា ដោយសារតែរស់នៅ ជាមួយគ្នាយូរទៅ ជីវភាពគ្រួសារកាន់តែលំបាក​ទៅ ប្រពន្ធបានសុំប្ដីទៅធ្វើការ តែប្ដីមិនអោយទៅទេ រហូតដល់ថ្ងៃ​កើតហេតុ ប្រពន្ឌក៏បានដាច់ចិត្ដសុំប្ដីទៅធ្វើការម្ដងទៀត នៅហាងមួយកន្លែង ពេលនោះប្ដីក៏យល់ព្រម តែព្រមអោយទៅធ្វើការ តែ១ម៉ោងទេ នៅពេលនោះ ដោយសារប្ដីចាំប្រពន្ធយូរ មិនឃើញត្រឡប់មកផ្ទះ ប្ដីក៏បានយកខ្សែ​អង្រឹង មកចងជាមួយនិងធ្មឹម ដំបូលបន្ទប់ជួលស្លាប់តែម្ដង មួយសន្ទុះក្រោយមក កូនប្រុសរបស់នាង ដែលត្រូវជាកូនចុងសពជនរងគ្រោះ បាន​ចូ​លបន្ទប់ដើម្បីដេក ស្រាប់តែឃើញឪពុកចុងចងក សម្លាប់ខ្លួន ក៏ស្រែកហៅអ្នកជិតខាង អោយមកជួយ តែជាអកុសលជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ក៏បានរាយការណ៍ប្រាប់ ទៅសមត្ថកិច្ចមូលដ្ឋាន។

សមត្ថកិច្ចមូលដ្ឋាន បានចុះទៅធ្វើកំណត់ហេតុ និងទាក់ទងសមត្ថកិច្ច ជំនាញកោសល្យវិច្ឆ័យ មកពិនិត្យបានអោយដឹងថា សពជនរងគ្រោះពិតជា បានចងកសម្លាប់ខ្លួន ពិតប្រាកដមែន រួចក៏បានធ្វើកំណត់ហេតុ ប្រគល់សពទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕