មិនធម្មតា!!! ចាន់ វឌ្ឍនាកា​ មកដល់ស្រុកកំ​ណើតភ្លាម​ បង្ហាញរថយន្តតម្លៃជាង១០ជិះភ្លាមៗ….!!

កីឡាករជំនាញជើងឆ្វេងតួនាទីជាខ្សែបម្រើស្លាប និង ប្រយុទ្ធហាក់កំ​ពុង​មា​​នឈ្មោះ​​បោះសម្លេ​ងទាំងក្នុងស្រុក និង ក្រៅស្រុកនោះគឺចាន់ វឌ្ឍនាកា ដែលមានស្រុកកំ​ណើត​នៅ​ខេត្តកំពត។

យ៉ាងណាមិញកីឡាកររូបនេះកំពុងលេងនៅក្នុងក្រុមបាល់ទាត់ឈ្មោះ Pahang FA ប​ស់​ប្រ​ទេសម៉ាឡេស៊ី ដោយទទួលបានប្រាក់ខែខ្ពស់ គឺចំនួ​ន​ប្រ​មាណ ១៥,០០០​ដុល្លា​រ​ ពីក្លឹបថ្មីទៀតផង។

ដោយឡែកកាលពីកាលពីថ្ងៃទី១៨ ខែមីនា២០១៨ កីឡាករឆ្នើម ចាន់ វឌ្ឍនា​កា​បានឆ្លៀតពេលមកមើលការប្រកួត រវាង​ក្រុម វិសាខា ​ជាមួ​យ​​ភ្នំពេញ​ក្រោន នៅ​កី​ឡា​ដ្ឋាន​វេស្ទើនធ្វើ​ឱ្យ​អ្នក​គាំទ្រ​សរសើរ​ចំពោះរូ​ប​លោ​​កមិនដា​ច់ពីមាត់ថា​ «វឌ្ឍនា​កា​ម​ក​ដល់​កម្ពុជា​ភ្លាម ​ទៅ​ទស្សនា​ការ​ប្រ​កួត​លីគ​កំពូល​ភ្លាម»។

ជាពិសេសនោះគេសង្គេតឃើញថា​ អម​ជាមួយ​រថយន្ត​​សេរី​ទំនើបគឺម៉ាក Range Rover Sport ឆ្នាំ២០១៨ ប្រភេទ Hybrid ដែលអាចសា​កបញ្ចូលថា​មពលអា​គុយ​បានទៀត​ផង​(plug-in Hybrid) ​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​​អាមេ​រិក​ឯ​ណោះ ។


បញ្ជាកផងដែថារថយន្តម៉ូដែលបែបនេះមានបំពាក់ម៉ាស៊ីនស៊ីឡាំង៤ អាច​ផ​លិ​ត​កម្លាំង​បាន​៣០០សេះ បូករួមនឹងម៉ូទ័រអគ្គីសនីថាមពល៨៥គីឡូវ៉ាត់ ដែលដើរដោយអា​គុយ​ទំហំ១,១កីឡូវ៉ាត់ម៉ោង ៕