ពិតជាគួរអោយភ្ញាក់ផ្អើល!!! មង្គលការ អែនជី យប់មិញ លេចវត្តមានតារាល្បីៗច្រើនដួង ចង់ឃើញអត់…

តារាចម្រៀង​រូប​ស្រស់ អែន​ជី និង គូស្នេហ៍​រូប​សង្ហា​លោក គង់ សុខ​អេង បាន​កាន់តែ​គ្នា​ចូល​រោងការ​ហើយ​កាលពី​ថ្ងៃទី ២៧ ខែមេសា ម្សិលមិញ​នេះ នៅ​សណ្ឋាគារ​លំដាប់​ផ្ដា​យ​ប្រាំ សុខា ។ ពិធីមង្គលការ​របស់​តារា​ស្រី​រូបនេះ បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​បំផុត​ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ខ្ទង់ ៧ ម៉ឺន​ដុល្លារ​ឯណោះ ។​


​ក្នុង​ថ្ងៃ​ដ៏​ពិសេស​របស់​តារាចម្រៀង អែន​ជី និង ស្វាមី គេ​ក៏​កត់សម្គាល់ឃើញ​វត្តមាន​តារា​ល្បីៗ​ដែលជា​មិត្ត​ស្និទ្ធស្នាល​ស្ថិតក្នុង​ចង្កោម​សិល្បៈ​ជាមួយគ្នា បង្ហាញ​វត្តមាន​ចូលរួម​ជា​កិត្តិយស ក៏ដូចជា​អបអរសាទរ​ដល់​រូបនាង​ផងដែរ ។ មានការ​សរសើរ​ថា អែន​ជី ស្រស់ស្អាត​ខ្លាំងណាស់​នៅក្នុង​ថ្ងៃ​មង្គលការ​របស់​នាង ។



​ថ្វី​ដ្បិត អែន​ជី ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ច្រើន​ឆ្នាំ​ក្ដី ប៉ុន្ដែ​ក្នុង​ថ្ងៃ​មង្គលការ​របស់​នាង នៅតែមាន​វត្តមាន​តារា​ល្បីៗ​ច្រើន​ដួង​ដូចជា សុខ ពិសី យក់ ថិ​ត​រដ្ឋា និង ផាន់ ម៉ូ​នី​កា ជាដើម ។ ខាងក្រោម​ជា​វត្តមាន​តារា​ល្បីៗ​ចូលរួម​ពិធីមង្គលការ អែន​ជី និង ស្វាមី ដែល​បាន​ប្រព្រឹត្តឡើង​កាលពី​យប់មិញ ៕