ការពិតចឹងសោះ!!! មូលហេតុដែលប្រពន្ធ ព្រាប សុវត្ថិ តាមរូបលោកស្អិតមិនលែងសោះព្រោះតែ…

ស្ទើរតែគ្រប់កម្មវិធីរបស់លោក ព្រាប សុវត្ថិ ត្រូវសម្តែង យើងតែងតែឃើញវត្តមានរបស់ភរិយាជាទីស្រលាញ់របស់លោកជានិច្ច ដោយហេតុផលនេះត្រូវបានមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង ហេតុអ្វីបានជាភរិយារបស់លោកតាមលោក ព្រាប សុវត្ថិ ស្អិតយ៉ាងនឹង?

បើតាមអ្នកដែលស្គាល់ក្រុមគ្រួសារលោក ព្រាប សុវត្ថិ បានរៀបរាប់ការពិតថា៖

អ្នកនាងមិនមែនប្រច័ណ្ឌ ឬហួងហែងលោក ព្រាប សុវត្ថិ នោះទេ ប៉ុន្តែវត្តមានរបស់អ្នកនាងបានធ្វើអោយលោក ព្រាប សុវត្ថិ មានភាពកក់ក្តៅទៅវិញនោះទេ ដោយសារតែសម្លៀកបំពាក់ គ្រឿងតុបតែងខ្លួន អ្នកនាងជាអ្នករៀបចំទាំងអស់ទាំងមុនច្រៀង និងក្រោយច្រៀងចប់។


រហូតមកដល់ពេលនេះអ្នកនាងកាន់តែមានការរវល់ជាងមុនទៅទៀតដោយសារតែកូនប្រុសទាំងបីនាក់បានចូលក្នុងវិស័យសិល្បៈដែរនោះ ដូច្នេះសម្លៀកបំពាក់ និងគ្រឿងតុបតែងខ្លួនរបស់អ្នកទាំង ៣ ក៏ធ្លាក់មកលើអ្នកម៉ាក់រូបនេះផងដែរ។ ហេតុផលទាំងនេះហើយដែលធ្វើអោយអ្នកនាងតែងតែដើរតាមលោកព្រាប សុវត្ថិ និងកូនៗជានិច្ច៕