ពេលនេះបែកធ្លាយវីដេអូ រថយន្ត Lexus 470 បុក​នឹង​រថយន្ត​ដឹក​ប្រេង​ផ្ទុះឆេះស្លាប់ ៥នាក់ មិនមែនដោយសារតែរ៉េចង្កូតទេ គឺដោយសារតែ…(មានវីដេអូ)

ហេតុការណ៍ដ៏អាក្រក់ព្រឹកមិញនេះ មានរថយន្ត Luxes 470 មួយគ្រឿងបានបុកជាមួយរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន PTT ដែលបណ្តាលអោយអ្នកជិះក្នុងរថយន្ត Luxes 470 ស្លាប់ ៤នាក់។ តាមការសន្និដ្ឋានដំបូង ថា Luxes 470 បានរេចង្កូតចូលផ្លូវរបស់រថយន្តដឹងសាំង ប៉ុន្តែមានវីដេអូមួយបានបង្ហោះពីសកម្មភាពមុនពេលកើតហេតុ ដោយក្នុងវីដេអូនោះ គេបានឃើញរថយន្ត Luxes 470 ដែលមានគ្រោះថ្នាក់ព្រឹកមិញនេះ

បានវ៉ារថយន្តបុរសម្នាក់ ដែលមានដាក់កាម៉េរ៉ាសុវត្ថិភាពនៅក្នុងឡាន ដោយថតបានពីសកម្មភាពរបស់ រថយន្ត Luxes 470 បានធ្វើការបើកបរយ៉ាងលឿន ដេញតាមវ៉ារថយន្ត Highlander ដែលកំពុងបើកបរក្នុងលឿនដូចគ្នា។

បន្ទាប់ពីបានមើលវីដេអូក្នុងកាម៉េរ៉ាសុវត្ថិភាពចប់ គេសន្និដ្ឋានជាថ្មីថា រថយន្ត Luxes 470 ដែលមានគ្រោះថ្នាក់ព្រឹកមិញនេះ មិនមែនជួបគ្រោះថ្នាក់ដោយសារតែរេចង្កូតចូលផ្លូវរបស់រថយន្តដឹកប្រេងនោះទេ ប៉ុន្តែដោយសារតែវ៉ារថយន្ត Highlander តែដោយសារតែរថយន្តទាំងពីរស្ថិតក្នុងល្បឿនលឿនដូចគ្នាទើបធ្វើអោយរថយន្ត Luxes 470 វ៉ាមិនផុតទើបចូលផ្លូវរបស់រថយន្តដឹកប្រេងបុកពេញទំហឹងផ្ទុះឆេះភ្លាមៗតែម្តង។




វីដេអូ៖