គួរអោយអាណិតណាស់!!!!!!ជីវិតដ៏សែនវេទនាដោយសារគ្មានប្រាក់ ក្មេងប្រុស២នាក់ ចូលពួនក្រោមឡានក្រុង ដើម្បីជិះទៅរកឪពុកម្តាយ… ពេលឡានបើកចេញ បាន៨០គីឡូម៉ែត្រ ស្រាប់តែ….

បរទេស៖ កាលពីពេលថ្មីៗនេះ សារព័ត៌មាន BBC បានចុះផ្សាយក្មេងប្រុស២នាក់ ដែលជាជនជាតិចិន អាយុប្រហែល៨-៩ឆ្នាំ ហើយពួកគេបានមកពី ភូមិមួយដាច់ស្រយាល ក្នុងខេត្តមុនធុនស៊ីឈួន ប្រទេសចិន ហើយកំពុងធ្វើដំណើរទៅស្វែងរក ឪពុកម្តាយរបស់ពួកគេ ដែលបានចេញទៅធ្វើការ នៅក្នុងក្រុងក្វាងតុង ព្រោះតែកុមារភាព ពួកគេមិនមានប្រាក់

ដើម្បីឲ្យថ្លៃរថយន្តឈ្នួលនោះទេ ទើបពួកគេបានឡើងទៅលាក់ខ្លួន ក្រោមរថយន្តក្រុង១គ្រឿង។បន្ទាប់ពីរថយន្តធ្វើដំណើរបាន ប្រហែលជាង៨០គីឡូម៉ែត្រ ក្រុមអ្នកត្រួតពិនិត្យរថយន្ត បានប្រទះឃើញពួកគេ នៅខាងក្រោមរថយន្តនោះ ខណៈពេលដែលរថយន្តបានឈប់ ឲ្យធ្វើការត្រួតពិនិត្យ ។បើតាមការរៀបរាប់ ពីគ្រូបង្រៀនរបស់ក្មេង ទាំង២នាក់នោះបាន

ប្រាប់ថា ពួកគេបានបាត់ខ្លួន តាំងពីថ្ងៃ២៣ វិច្ឆិកា ២០១៧ មកម្ល៉េះ រូបគាត់មានការបារម្មណ៍យ៉ាងខ្លាំង មិនដឹងថាពួកគេបានទៅទីណាឡើយ តែសំណាងល្អណាស់ ដែលពួកគេត្រូវបានគេរកឃើញ នៅខាងក្រោមរថយន្ត ទាន់ពេលវេលា រួចផុតពីគ្រោះថ្នាក់ តែខ្លួនប្រាណរបស់ពួកគេ ប្រឡាក់ទៅដោយធូលីដី និងទឹកភក់ ពេញខ្លួនផងដែរ ។បើតាមការសង្កេត


មើល ពួកគេទាំង២នាក់ ហាក់ដូចជាឈឺស្លេកស្លាំង ស្ទើរតែដេកលក់ នៅក្រោមរថយន្តទៅហើយ តែសុខភាពរបស់ពួកគេ នៅល្អពុំមានរបួសអ្វីឡើយ ។ បន្ទាប់ពីសាកសួរក្មេងទាំង២រួច សាច់ញាតិរបស់ពួកគេ បានធ្វើដំណើរមកទទួល យកក្មេងទាំង២ត្រលប់ទៅស្រុកវិញ ដែលនេះបញ្ជាក់ឲ្យឃើញថា នៅក្នុងសង្គមប្រទេសចិន បានជួបបញ្ហា អាត្រាចំនួន

ប្រជាជនច្រើនលើសលប់ រាប់លាននាក់ ហើយភាគច្រើន ធ្វើដំណើរពីជនបទ ដាច់ស្រយាល ដើម្បីរកការងារធ្វើនៅក្នុងក្រុងឆ្ងាយៗ ដោយសម្រេចចិត្តទុកកូនតូចៗ របស់ពួកគេចោល ហើយភាគច្រើននៃក្មេងៗទាំងនោះ រស់នៅបែកពីឪពុកម្តាយរបស់គេតាំងពីតូចមក ។

បន្ទាប់ពីបង្ហោះលើបណ្តាញសង្គមរួច រូបភាពទាំងនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ស៊ែរតៗគ្នា ដោយក្តីអាណិតអាសូរយ៉ាងខ្លាំង ព្រមទាំងមានមតិខ្លះ បានសរសេរទៅកាន់ឪពុកម្តាយ ទាំងអស់ឲ្យវិលមករកកូនវិញ បើមិនដូច្នេះទេ នឹងដូចក្មេងទាំង២នាក់នេះជាពុំខាន ៕