មិនធម្មតា!!! ផ្ទះដ៏ធំស្កឹមស្កៃ ដែលពែកមី ធ្វើជូនឪពុកម្តាយនៅឯស្រុកកំណើត ឥលូវនេះរួចរាល់ហើយ គ្រាន់តែឃើញចង់រស់នៅតែម្តង

អស់ទាស់! ផ្ទះដ៏ធំស្កឹមស្កៃ ដែលពែកមី ធ្វើជូនឪពុកម្តាយនៅឯស្រុកកំណើត ឥលូវនេះរួចរាល់ហើយ គ្រាន់តែឃើញចង់រស់នៅតែម្តង តារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN គឺនាយ ពែកមី បានសាងសង់ផ្ទះយ៉ាងធំស្កឹមស្កៃនៅស្រុកកំណើតរបស់ខ្លួនទុកជូនដល់អ្នកមានគុណរបស់លោកទាំង២ក្នុងការរស់នៅអោយមានសុភមង្គល សុខស្រួលម្តង។


ជាពិសេសផ្ទះដែលបានសាងសង់នេះមានភាពធំស្កឹមស្កៃ ដោយនាយពែកមី បានដាំរុក្ខជាតិជាច្រើននៅក្នុងសួនច្បារ ក៏ដូចជាមានសត្វចិញ្ចឹមជាច្រើន គួរឲ្យចង់រស់នៅ។គួរបញ្ជាក់ផងដែលថា ពែកមី ជាតារាមួយរូបដែលមានទេពកោសល្យ មិនត្រឹមតែមានអាជីពជាតារាចម្រៀងនោះទេ ថែមទាំងជាតារាសម្តែងទៀត ទោះបីជាសព្វថ្ងៃនេះ តារារូបនេះមានជីវភាពធូរធារក៏ពិតមែន តែទស្សនិកជន ស្ទើរតែគ្រប់គ្នាបានទទួលដឹងលឺនូវជីវប្រវត្តិដ៏កម្សត់របស់គាត់ កាលពីមុនផងដែរ។ នាយពាក់មី តែងតែ ទម្លាយខ្សែជីវិតធ្លាប់ជាកម្មករសំនង់ រស់នៅក្រលំបាក របស់ខ្លួនមិនដែលលាក់បាំងអ្វីឡើយ។