គួរអោយសង្វេគ!!! លោកយាយអាយុជិត១០០ឆ្នាំម្នាក់ កំពុងតែអង្គុយរើសគ្រាប់ពោតនៅមុខផ្ទះសុខៗ ស្រាប់តែរថយន្តកិនស្លាប់គួរឲ្យសង្វេគ

ខេត្តព្រៃវែង ៖ អាណោចអធម៌ខ្លាំងណាស់ ខណៈពេលដែលលោកយាយម្នាក់មានអាយុជិត១០០ឆ្នាំទៅហើយៗត្រូវរថយន្តកិនស្លាប់នៅគ្រាដែលលោកយាយកំពុងតែអង្គុយរើសគ្រាប់ពោតនៅមុខផ្ទះ នៅវេលាម៉ោង ៨ និង ១០ នាទីព្រឹក ថ្ងៃសៅរ៍ ១៤កើត ខែចេត្រឆ្នាំច​ នព្វសក័ ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវលំ ក្នុងភូមិឧត្តុង ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថាករណីនេះ បង្កដោយ រថយន្តម៉ាកហុីយ៉ាន់ដាយស្លាកលេខ ភ.ព 3C-6537 បើកបរដោយឈ្មោះ យោទ សុធា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិព្រែកត្រែង ឃុំអង្គអង្គ ស្រុកពាមជរ ។ ហើយមុន កើតហេតុ រថយន្តនេះបានបើកអាយ៉ែរថយន្តថយក្រោយរួចបើកទៅមុខទៅកិនជនរងគ្រោះឈ្មោះ នេត យ៉ាត់ ភេទស្រីអាយុ៩២ឆ្នាំមានទីលំនៅ ភូមិឧត្តុង ឃុំព្រែកក្របៅ បណ្តាលឲ្យស្លាប់នៅនិងកន្លែងភ្លាមៗតែម្តង ខណៈលោកយាយគាត់កំពុងអង្គុយរើសគ្រាប់ពោត។

បន្ទាប់ក្រោយមក សមត្ថកិច្ចបានពិនិត្យសាកសពរួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋាបាលព្រែកក្របៅ ។ចំពោះអ្នកបេីកបានរត់គេចខ្លួនបាត់ ។ ហើយបច្ចុប្បន្នកំពុងស្រាវជ្រាវបំពេញនីតិវិធី ៕