គួរអោយសង្វេគ!!! កូនកំលោះជិតដល់ថ្ងៃរៀបការដើរចែកធៀប ស្រាប់តែអស់កំលាំងគាំងបេះដូងស្លាប់ខាងស្រីខានក្រេបទឹក…

ឧត្តរមានជ័យ៖យុវជនវ័យ១៩ឆ្នាំ ឈ្មោះធួន ចាន់នី ​ហត់​នឿយ​​​ដំណើ​រ​ចែ​ក​ធៀ​ប​អញ្ជើញភ្ញៀវការ អស់​កំលាំងខ្លាំង គាំង​បេះ​ដូង​ស្លាប់ចោលគូដណ្តឹង ស្រស់ខ្ចីទាំង​ថ្ងៃរៀបការ​ក៏​ខិត​ជិត​ដល់​ហើយ​ដែរ»។

មរណៈភាពបុរសវ័យក្រោម២០ឆ្នាំ ដែលគ្រាត្រៀម​ខ្លួន​ធ្វើកូន​កំលោះ​ក្រាប​ផ្ទឹមជាមួយកូនក្រមំក្នុងភូមិជាមួយគ្នានេះ ត្រូវបាន​សមត្ថ​កិច្ច​មូ​ល​ដ្ឋានបង្ហាញថា « កើតថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅភូមិចារ ឃុំអំពិល ស្រុកប​ន្ទា​យ​​អំពិល ខេត្តឧត្តរមានជ័យ»។

ចំពោះការបង្ហាញវេលាជ័យថ្ងៃដែលសពត្រូវក្រាបផ្ទឹមជាមួយគូដណ្តឹងក្នុងភូមិជាមួយគ្នានោះថា ថ្ងៃណានោះទេ ហើ​យ​ក៏មិនបានបង្ហាញ​ឈ្មោះ​និងអត្តសញ្ញាណនារីជាគូដណ្តឹង ដែលពេលនេះ​ក៏មាន​ឈ្មោះ​ជា​នារីវ័យក្មេង មេម៉ាយខា​ន់​ស្លានោះដែរ។


ប៉ុន្តែទាក់ទិននិងមរណៈភាពបុរសវ័យ១៩ឆ្នាំ ដែល​កៀក​ថ្ងៃ​តែង​ខ្លួន​ធ្វើជា​កូនកំលោះនោះ សមត្ថកិច្ចបានអះអាងថា «ធួន ចាន់នី ភេទ​ប្រុស អាយុ១៩ ពិតជាបានដេក ស្លាប់ដោយ​ជំងឺគាំង​បេះដូង​ប្រាកដ​មែន។ ដោយសារតែរូបគេធ្វើការច្រើនអស់កំលាំង»។