អានហើយហួសចិត្ត!!! អាពាហ៍ពិពាហ៍ចម្លែកបើចង់រៀបការជាមួយកូនក្រមុំ ត្រូវតែអោយមិត្តភក្តិ ចាប់ស្រាតខោអាវ ហើយវ៉ៃនឹងរំពាត់ រួចរោយអំបិលពីលើ

វេបសាយ សៀងហៃហ៊ីត របស់ចិនបានរាយការណ៍ពីហេតុការណ៍ជ្រួលច្របល់មួយក្នុងពិធីរៀបការរបស់ចិន ដែលមានវីដេអូឃ្លីបផ្សព្វផ្សាយចេញទៅពេញពិភពលោក ។ ពេលដែលកូនកម្លោះត្រូវមិត្តដែលមកចូលរួមក្នុងពិធីរៀបការនាំគ្នាយករំពាត់វាយខ្នង បន្ទាប់មកយកអំបិលរោយលើមុខរបួសរហូតធ្វើអោយកូនកម្លោះនោះឈឺចាប់វេទនាពេកពន់ប្រមាណ ។


របាយការណ៍បញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅក្រុង សៅយ៉ាង ប្រទសចិន កាលពីសប្ដាហ៍កន្លងមក ។ ក្នុងពិធីប្រពៃណីតាមតំបន់ដែលហៅថា “ ធ្វើបាបកូនកម្លោះ “ កូនកម្លោះមា្នក់នោះស្ថិតនៅក្នុងសភាពស្លៀកខោខ្លីតែមួយជាប់នៅខ្លួនឈរក្បែរកូនក្រមុំ ហើយអង្គុយចុះនឹងដីអោយ “ អ្នកមានបំណងល្អ “ រោយអំបិលលើមុខរបួសដើម្បីជាគ្រឿងដាស់តឿនចិត្តអោយកូនកម្លោះដឹងថា ជីវិតរៀបការនោះមិនមែនងាយទេ និងអោយបានភ្លក់រសជាតិរបស់វា ។


ប្រពៃណីការធ្វើបាបកូនកម្លោះដើម្បីអោយស្គាល់រសជាតិនៃជីវិតរៀបការនោះ ត្រូវបានប្រជាជនចិនជាច្រើនបានវិភាគវែកញែកថា ជាប្រពៃណីដែលបង្ខំអោយធ្វើសកម្មភាពសប្បាយរីករាយពាក់ព័ន្ធនឹងផ្លូវភេទ ឬធ្វើអោយកូនកម្លោះកូនក្រមុំមានភាពអាម៉ាស់នៅក្នុងថ្ងៃសំខាន់របស់ខ្លួនជាដើម ។


កាលពីខែ កុម្ភៈ កន្លងមក មានវីដេអូមួយដែលបង្ហាញអោយឃើញពីឪពុកកូនកម្លោះដែលមានសភាពស្រវឹងស្រាបង្ខំអោយកូនប្រសាថើបខ្លួន ដោយក្រុមគ្រួសារអះអាងថា ឪពុកកូនកម្លោះគ្រាន់តែធ្វើពិធីប្រពៃណីតាមតំបន់ដែលហៅថា “ លលេងជាមួយកូនក្រមុំ “ ៕





តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា​ !!!