អានហើយទប់ទឹកភ្នែកមិនបានទេ!!! សារទួញយំពីប្អូនស្រីម្នាក់ ថ្លែងពីការបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ Lexus 470​ និងរថយន្ដដឹកសាំង!!

នៅមុននេះបន្តិចគេបានឃើញក្នុងហ្វេសប៊ុករបស់ប្អូនស្រីម្នាក់បានសំដែងអារម្មណ៍សោកសៅហួសពីការស្មាន ហើយក៏មិនអាចទទួលបានឡើយចំពោះមនុស្សស្រឡាញ់របស់នាងបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ព្រឹកមិញនេះ គឺគ្រោះ ថ្នាក់ចរាចរណ៍ រវាងរថយន្ដ Lexus 470​ និងរថយន្ដដឹកសាំងក្រុមហ៊ុន PTT។ ដោយក្នុងនោះប្អូនស្រីបានសរសេរសារមួយដោយលាយឡំទឹកភ្នែកថា៖


“ត្រលប់មកវិញបងអួនទទួលយកអត់បានទេ😖 អូនសន្យាឈប់រករឿង ឈប់កុហកហើយ ហេតុអីទៅចោលអួនបែបនេះ?😢😢😢 រយះពេលមួយឆ្នាំនេះបងនៅមួយអូន បងនាំអូនស្គាល់គ្រប់កន្លែង រស់នៅមួយគ្នាដូចប្ដីប្រពន្ធទោះ ជាឋានះខុសគ្នា😖 តែបងផ្ដល់ការស្រលាញ់អោយអូនលើសនារីដទៃ បងថាហាក្រោកឡើងមកថ្ងៃ 5នេះ birthday អូនជិតដល់ហើយ បងថាអោយអូនទៅកំពត់ លូវបងទៅណា មកវិញមក ដាវុន មនុស្សប្រុសម្នាក់ដែលអូនស្រលាញ់បំផុតជីវិត គ្មានអ្នកណាជំនួសបានទេ😖បងសួរថាបើយើងអត់បានការ យើងរស់នៅបែបនេះរហូតបានទេ?



អូនឆ្លើយព្រមលំបាកមួុយបង ទាំងអស់ 😢😢ហេតុអីយើងត្រូវព្រាត់ស្លាប់ ហេតុអីអោយអូនបាត់បង់ពេលនេះ? ហេតុអីទេវតាអឺយ សងមនុស្សប្រុសខ្ញុំស្រលាញ់មកវិញមក 😢😢😢 ត្រលប់មកវិញមកវុន កុំអោយអូនរងចាំបែបនេះអី ថេងដាវុន បងឯងក្រោកជេរអូនវិញមក យើងឈ្លោះគ្នាទៀត បងដឹងថាអូនចូលចិត្តញុំនំរ៉ូទីបនៅផែង បងតែងតែទិញអោយអូនបងហាយើងនៅមានរឿងច្រើនណាស់ កុំទៅចោលអូនអីបង កូនកណ្ដុរនៅកំពង់កំពុងចាំបងនិងអូនទៅដាក់អីអោយវាសុី ដាវុនក្រោកឡើងមក កុំអោយអូនឆ្គួតអីបង ទោះជាយើងឈ្លោះគ្នាតែបងតែងតែនៅក្រោកខ្នងអូន បងតែងជេរអូនធុញ ហត់និងអូនរករឿងបង តេរកូបងមិនអោយធើការកើតទេ បងគិតមើលថាចាកចេញបែបនេះតើអូនអាចទទួលយកបានទេ? បងតែងតែប្រាប់មើលថែខ្លួនផង ព្រោះយើងឈឺ បងតែងតែប្រចន្ទអូន វុនហា អូនស្រលាញ់បងម្នាក់គត់ ហើយនៅកំពតបងដឹងថាអូនចូលចិត្តជិះទូកមើលអំពិលអំពែក បងតែងតែនាំទៅគ្រប់កន្លែងថតរូបអោយអូនស្អាតៗ ក្រោកវិញមកណាអង្វយទេវតាអឺយ អោយគេវិញមក😢😢😢#ថេងដាវុន តួ ឈ្នានីស អូនស្រលាញ់បងក្នុងមួយជីវិត សូមបងទៅអោយបានសុខមិនថាជាតិណាកុំអោយបងអភ័ព្វដូចពេលនេះទៀត ជាតិនេះមិនបានជាគូរនិងគ្នា សុំអោយដូចជាតិនេះលោកប្ដី”។


គួររំលឹកឡើងវិញបន្តិចផងដែរថា មាន​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៧៖៣០នាទីព្រឹក​ថ្ងៃទី​២៨ ខែ​មេសា​ ឆ្នាំ​២០១៨​ ចន្លោះ​គីឡូម៉ែត្រ​ ១៤១-១៤២​ លើផ្លូវ​ជាតិ​លេខ​៤​ ស្ថិត​នៅ​ក្នុង​ភូមិ​អូរជ្រៅ​ ឃុំ​បឹងព្រាវ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ រវាង​រថយន្ត Lexus 470 មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅ​ភ្នំពេញ​ លុះ​ដល់ចំណុចខាងលើ​ ក៏បាន​បុក​នឹង​រថយន្ត​ដឹក​ប្រេង​ របស់​ក្រុមហ៊ុន​ PTT បណ្ដាលឲ្យ​ផ្ទុះ​ឆេះ​រថយន្ត​ទាំង​ពីរ​គ្រឿង៕