មិនធម្មតា!!! ភរិយា កែវ វាសនា ស្អាត​ប៉ុណ្ណឹង​តែបើ​មើល​ម្តាយក្មេក​វិញ​កាន់តែ​ស្អាត​និង​ក្មេង​ទៀត​!

​ធ្លាប់តែ​ឃើញ​សម្រស់​របស់​ភរិយា​តារាចម្រៀង កែវ វាសនា មាន​សម្រស់​ស្រស់ស្អាត​មិន​ចាញ់​តារា​សម្តែង ។ ​តែបើ​គេ​ក្រឡេកមើលសម្រស់​របស់​ម្តាយក្មេក​វិញ​កាន់តែ​ស្អាត និង ក្មេង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ។

​ថ្មីៗ​នេះ​មានការ​ចាប់អារម្មណ៍​ចំពោះ​សម្រស់​របស់​ម្តាយក្មេក​តារាចម្រៀង កែវ វាសនា ដែល​អ្នកស្រី​មាន​សម្រស់​ស្អាត និង​មាន​រូបរាង​នៅក្មេង​នៅឡើយ ។ បើតាម​ការលើកឡើងរ​បស់​អ្នកនាង លឹម លី​សុគន្ធា​រី ដែលជា​ភរិយា​លោក កែវ វាសនា បាន​ប្រាប់ថា​ម្តាយ​របស់​អ្នកនាង​មាន​វ័យ ៥១ ឆ្នាំ​ទៅហើយ ។ តែបើ​និយាយ​ពី​សម្រស់​វិញ​គឺ​ស្រស់ស្អាត​និង​ក្មេង​ស្ទើរ​មិនដឹងថា​អ្នកស្រី​មាន​ដល់​ទៅ​ចៅ​នោះទេ ។ ក្នុងនោះ​ក៏មាន​អ្នកខ្លះ​និយាយថា​បើ​ជួប​នៅ​ខាងក្រៅ​កាន់ តែ​ស្អាត​និង​ក្មេង​ដូច​អាយុ​ជាង៣០ ឆ្នាំ ។


​អ្នកគាំទ្រ​ជាច្រើន​សុទ្ធតែ​និយាយថា​ដោយសារតែ​ម្តាយក្មេក​ស្អាត និង​ សាច់​ចាំ​បែបនេះ​ទើបបានជា​ភរិយា​របស់លោក កែវ វាសនា ស្រស់ស្អាត ។ មានការ​សរសើរ​ថា​លោក កែវ វាសនា ពិតជា​សំណាង​ដែលមាន​ភរិយា​មាន​រូប​សម្រស់​ស្អាត​ហើយ​ថែមទាំងជាកូនអ្នកមាន​ទ្រព្យសម្បត្តិ​ថែមទៀត​៕