គួរអោយរន្ធត់!!! ម្តាយយំបោកខ្លួន ពេលដែលឃើញកូន Live វីដេអូចង.ក ស្រស់ៗ…(វីដេអូ)

ថៃ៖ មានករណីអត្តឃាតមួយ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពរដ្ឋព្រមទាំងប៉ូលិស ចុះមកដល់កន្លែងកើតហេតុ នៅភូមិ១៥ ស្រុកបានពោង ខេត្តរាជបុរី ដោយនារីម្នាក់បានប្រើខ្សែចងស្បែកជើង ចងភ្ជាប់ទៅនឹងដើមជ្រៃ ហើយចងកសម្លាប់ខ្លួន ។

សាកសពមានអាយុ ១៦ឆ្នាំ ក្រោយពេលស្លាប់ប៉ូលិស បានរកឃើញទូរស័ព្ទដៃមួយគ្រឿង នៅក្បែរនោះដោយនៅតែ Live ហ្វេសប៊ុកនៅឡើយ ព្រមទាំអសរសេរថា «មើលឱ្យច្បាស់» ។ តាមការរៀបរាប់ពីសំណាក់ សាក្សីរស់នៅក្បែរខាង បានឱ្យដឹងថា មុនកើតហេតុ នារីរងគ្រោះបានមករស់នៅជាមួយមិត្តប្រុស បានមួយសប្ដាហ៍ហើយ ហើយថ្ងៃមួយនាង ក៏បានឈ្លោះប្រកែកគ្នា ជាមួយគ្រួសារខាងមិត្តប្រុស ក៏បានលេបថ្នាំសម្លាប់ខ្លួនម្ដងរួចហើយ តែត្រូវសង្គ្រោះទាន់ពេល រួចហើយនាង ក៏ត្រឡប់ទៅរស់នៅផ្ទះរបស់ខ្លួនឯងវិញ ។

ប្រភពដដែលបន្តថា ២ថ្ងៃក្រោយមក នាងបានរត់ចេញពីផ្ទះ ធ្វើឱ្យក្រុមគ្រួសារបារម្ភយ៉ាងខ្លាំង និងតាមរកនាងរហូតទាល់តែដឹងដំណឹងថា នាងចងកស្លាប់បាត់ហើយ ។
សមត្ថកិច្ចបានសន្និដ្ឋានថា នារីខាងលើអាចមានការ អាក់អន់ចិត្តជាមួយមិត្តប្រុស នេះបើយោងតាមគណនី ហ្វេសប៊ុករបស់នាង ដែលបានបង្ហោះរឿង សោកសៅមួយចំនួន ព្រមទាំង Live ឱ្យមិត្តប្រុសបានឃើញ មុនពេលនាងស្លាប់ថែមទៀតផង ។


ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕