សូមចូលរួមត្រេកអរផង!!!!!កម្លោះ៥២ ប៉ះ ក្រមុំ ៥២បានការជាមួយគ្នាជាប្ដីប្រពន្ធយ៉ាងអដ្ឋិកអធ័ម…

ម្លោះក្រមុំអាយុ៥២ឆ្នាំ មិនព្រមនាំគ្នាទៅកាន់សីល ទៅវត្តទៅវ៉ា បែរជាព្រមព្រៀងស្មោះស្មគ្រ័ស្នេហ៍នឹងគ្នាទៅវិញ ថែមទាំងឈានដល់ការផ្សំផ្គុំ សែនព្រន យកគ្នាជាប្តីប្រពន្ឋ ដឹកដៃគ្នាសាងសុភមង្គលទៅថ្ងៃអនាគត ផ្អើលអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានគេចែករំលែកគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុកពីគណនីមួយទៅមួយទៀត ចំពោះគូស្នេហ៏វ័យចំណាស់មួយគូរ ព្រោះតែពួកគាត់មានអាយុច្រើនរៀងៗខ្លួនទើបតែរៀបការ។

មង្គលការរបស់គាត់ត្បិតតែគ្មានពិធីធំដុំមែន (សែនព្រេន) ប៉ុន្ដែក្រឡេកមើលទឹកមុខអ្នកចូលរួមចុះគឺសើចសប្បាយក្អាកក្អាយគ្រប់ៗគ្នាតែម្ដង នេះហើយជាសុភមង្គលពិតដូចបទចម្រៀងមួយបទដែលមានចំណងជើងថា(ពេល​បងចាស់ទៅ អូននៅថៃបង) តែអ្នកទាំងពីរចាស់ដូចគ្នាចឹង មិនដឹងពីណា ថែពីណាទេ។

នេះបើយោងតាម គណនីហ្វេសប៊ុកឈ្មោះ Love Chheak បានបង្ហោះសារថា​« ពួកគាត់មានអាយុ52ឆ្នាំហេីយៗនៅក្រមុំកំលេាះដូចគ្នាទៀត!អ្វីៗក៏អាចកេីតឡេីងបានដែរ!ជូនពរទាហ៊ានហ្សីុនស្រលាញ់គ្នាលុះក្ស័យនឹងមេីលថែគ្នា១ជីវិតអេីយ!»

បន្ទាប់ពីបានឃើញ ការបង្ហោះខាងលើ ធ្វើអោយអ្នកលេងហ្វេសប៊ុក សម្តែងក្តីអបអរគ្រប់គ្នា ដោយពួកគាត់ចំណាយពេលអស់រយះពេល ៥២ឆ្នាំទម្រាំបានជួបមនុស្សដែលពួកគាត់ស្រឡាញ់ពិតប្រាកដ អ្នកលេងហ្វេសប៊ុកខ្លះក៏បានជូនពរអោយពួកគាត់ទាំង២នាក់ ស្រឡាញ់គ្នារហូតដល់ចាស់សក់ស្កូវ នឹងមានសុភមង្គលជារៀងរហូត ៕