ជួយស៊ែរបន្តផង!!! អ្នក​នឹង​ចាប់ផ្តើម​សម្រេចកាម​ដោយ​ខ្លួនឯង​ភ្លាម​នៅ​ពេលនេះ បើ​ដឹង​ពីហេតុផលខាងក្នុងនេះ

មនុស្សម្នាក់ៗ​សុទ្ធតែ​ចូលចិត្ត​សម្រេចទឹកកាម​ដោយ​ខ្លួនឯង ។ ហេតុអ្វី​ត្រូវ​ខ្មាស់អៀន​នឹង​និយាយ​រឿង​នេះ​ឡើង? ការសម្រេចកាម​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​មាន​ក្តីសុខ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ដែល​អ្នកទាំងអស់គ្នា​មិន​ធ្លាប់​បាន​ដឹង។ ខាងក្រោម​នេះ​ជា​មូលហេតុ ៦យ៉ាង​ដែល​អ្នក​គួរ​មាន​ទម្លាប់​សម្រេចទឹកកាម​ដោយ​ខ្លួនឯង៖

១. ជំនួយ​ដល់​បេះដូង
តាម​ការស្រាវជ្រាវ​ក្នុង​ប្រទេស​អ៊ីស្រាអ៊ែល​កាលពី​ឆ្នាំ ១៩៧៦ បាន​បង្ហាញ​ថា មនុស្សស្រី​ងាយនឹង​កើត​ជំងឺ​បេះដូង ដោយសារ​សម្រេចទឹកកាម​បាន​តិចពេក។ ដូចនេះ​អ្នក​អាច​ផ្តល់​ក្តីសុខ​ឱ្យ​ខ្លួនឯង​គ្រប់ពេល​ដែល​អ្នក​ត្រូវការ។

២. ជួយ​ឱ្យ​អ្នក​គេងលក់​ស្រួល
បើ​អ្នក​មាន​បញ្ហា​គេង​មិនលក់ ទោះ​ខំប្រឹង​បិទភ្នែក​យ៉ាងណា​ក៏​មិនលក់ សាកល្បង​សម្រេចកាម​ដោយ​ខ្លួនឯង ព្រោះ​អរម៉ូន​ប្រូឡាក់ទីន​ត្រូវបាន​បញ្ចេញ​មក​ជាមួយ​ទឹកកាម ហើយ​វា​មាន​ប្រសិទ្ធិភាព​ធ្វើឱ្យ​ងងុយគេង។

៣. ល្អ​ចំពោះ​ទ្វារមាស
សាច់ដុំ​អាងត្រគាក​ត្រូវ​ប្រើប្រាស់​វា​ឱ្យ​បាន​ទៀងទាត់ និង​ការកន្ត្រាក់​នៃ​ទ្វារមាស ដើម្បី​រក្សា​មុខងារ​ផ្លូវភេទ​ឱ្យ​បាន​ប្រសើរ។ ការសម្រេចទឹកកាម​ខ្លួនឯង​ជួយឱ្យ​មករដូវ​ទៀងទាត់។

៤. ជួយ​ឱ្យ​អ្នក​រស់​បាន​អាយុ​វែង
ក្រៅពី​វា​ធ្វើឱ្យ​ស្បែក​អ្នក​ភ្លឺថ្លា តែ​អ្នក​នឹង​រស់​បាន​យូរ។ តាម​ការសិក្សា​បាន​អះអាង​ថា ស្ត្រី​ដែល​មាន​ក្តីសុខ​នឹង​ជីវិត​លើគ្រែ​ច្រើន​តែង​មាន​អាយុ​វែងជាង​ស្ត្រីធម្មតា។

៥. សុវត្ថិភាព
សម្រេចកាម​ដោយ​ខ្លួនឯង​ជា​វិធិ​ដ៏​មាន​សុវត្ថិភាព​បំផុត​អាច​ផ្តល់​ក្តីសុខ​តាម​តម្រូវការ​របស់​អ្នក មិន​ខ្លាច​ឆ្លង​ជំងឺ​កាមរោគ មិន​ខ្លាច​មាន​ផ្ទៃពោះ។

៦. កាត់បន្ថយ​ភាពតានតឹង
អ្នក​នឹង​ទទួល​បាន​ក្តីសុខបំផុត ពេល​សម្រេច​កាម ហើយ​អ្នក​មិន​ត្រូវការ​ពឹងផ្អែក​លើ​អ្នកដទៃ​ឡើយ។ ការសិក្សា​បង្ហាញ​ថា វា​អាច​ជួយ​ការពារ​ពី​អារម្មណ៍​ក្រៀមក្រំ។ វា​ជា​ពេល​ដ៏ល្អ​ឥតខ្ចោះ​សម្រាប់​បង្ហាញ​ក្តីស្រឡាញ់​ឱ្យ​ខ្លួនឯង៕