គួរអោយសង្វេគ!!! ថ្ងៃមង្គលការ ក្លាយជាថ្ងៃទឹកភ្នែករហាម ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍គួរអោយសោកស្តាយ !

ថៃ៖ នៅថ្ងៃទី 20 ខែមេសាឆ្នាំ 2018 ត្រូវបានគេប្រាប់ប៉ូលីសថាមានគ្រោះថ្នាក់ចរាចណ៏មួយបានកើតទ្បើងរវាងរថយន្តនឹងរថយន្ត អ្វីដែលសំខាន់នោះគឺមានកូនកំលោះ នឹង កូនក្រមុំក្នុងទ្បានដែលគ្រោះថ្នាក់នោះជាពិសេសគឺពួកគេត្រូវរៀបការថ្ងៃដែលគ្រោះថ្នាក់នោះតែម្តង។

គេបានឃើញរថយន្តដែលមានស្លាកលេខ 0656 មានចង់ក្រណាត់ពណ៍ក្រហមបានបើកលើផ្លូវ ខណ្ឌ សុវណ្ណបុរី នៅក្នុងឡាននោះមានមនុស្ស 4 នាក់រងរបួស ហើយរថយន្តមួយទៀតពាក់ស្លាកលេខ 6804 កំពុងបើកនៅខាងឆ្វេងបានក្រទ្បាប។មានមនុស្សពីរនាក់ផ្សេងទៀតបានរងរបួសដូច្នេះខាងប៉ូលីសបានប្រញាប់ប្រញាលបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ។

មុនពេលកើតឧប្បត្តិហេតុនេះលោក Noppadol Broke អាយុ 27 ឆ្នាំបានបើកឡានដែលមានចង់ក្រណាត់ពណ៌ក្រហមដែលបានដឹកកូនកំលោះនឹងកូនក្រមុំដែលជាគូស្នេហ៍មួយគូនេះទៅរងការដែលមានឈ្មោះថាលោក Jeerawat អាយុ 36 ឆ្នាំនិងកញ្ញា Korn Nipa អាយុ 25 ឆ្នាំបានចេញពីផ្ទះដើម្បីរៀបចំខ្លួនចូលរោងអាពាហ៍ពិពាហ៍ នៅព្រឹកថ្ងៃទី 20 ខែ មេសា នៅវិហារវត្តភ្នំ5 ។

នៅចំណុចនៃគ្រោះថ្នាក់នេះរថយន្តភីកអាប់បានជ្រុលចង្កូតចេញពីផ្លូវបំបែកហើយក៏បានទៅបុកជាមួយទ្បានលោក Noppadol Broke ដែលកំពុងបើកបរ ជាលទ្ធផលកូនកំលោះលោក Jeerawat ត្រូវរបួសយ៉ាងធ្ងន់ធ្ងរដោយបានដៃបាក់ បែកក្បាល ដោយសារលោក Noppadol Broke ជាអ្នកបើកបរឡាន ហើយកូនក្រមុំបែកចិញ្ចើមនិងមាត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគឺលោក Nopparat Nate នឹងកូនក្រមុំបានរងរបួសស្រាលទេ។


អ្នកបើកបររថយន្តភីកអាប់បាននិយាយថាមុនគ្រោះថ្នាក់ចរាចរណ៍នេះគាត់បានបើកឡានដឹកទំនិញទៅធ្វើជំនួញនៅអ៊ុងថុងហើយកំពុងធ្វើដំណើរទៅផ្ទះនៅផានីចប៉ុន្តែមិនស្គាល់ផ្លូវនេះទេ គាត់បានបើកប្រព័ន្ធ GPS នៅលើទូរស័ព្ទដើម្បីរុករកនិងទៅតាមប្រព័ន្ធ ហើយប្រាប់ពួកគេឱ្យបើកបរតាមប្រឡាយរហូតដល់កន្លែងកើតហេតុគឺប្រសព្វគ្នា ខ្ញុំមិនបានប្រុងប្រយ័ត្នទេ បនា្ទប់មកពេលទៅចំនុចកណ្តាលស្រាប់តែមានរថយន្តមួយទៀតចេញមកហើយខ្ញុំមិនអាចចាប់ប្រ្វាំងទាន់ក៏បុកទៅ។

កូនក្រមុំនិងកូនកំលោះនិយាយថាពួកគេបានចេញពីផ្ទះដើម្បីទៅហែរជំនូននៅពេលព្រឹក ប៉ុន្តែនៅពេលដែលពួកគេទាំងពីរនាក់រងរបួស ពួកគេត្រូវផ្លាស់ប្តូរពីពិធីមង្គលការទៅផ្ទះវិញ តែសំណាងល្អគឺគ្មាននរណាម្នាក់ស្លាប់ទេ។ពិធីនេះនឹងចងដៃទៅទាំងពីរទោះមិនបានរៀបការក៏ដោយ តែទោះជាយ៉ាងណាប៉ូលីសត្រូវស៊ើបអង្កេតយ៉ាងហ្មត់ចត់ដើម្បីធ្វើតាមផ្លូវច្បាប់៕