ពេលនេះបានលាតត្រដាងហើយ!!! ខេមរៈ សិរីមន្ត ទម្លាយរឿងប្រពន្ធ និងកូន ៣ នាក់ ធ្វើឲ្យគ្រប់គ្នាភ្លឺភ្នែក ការពិតចឹងសោះ….

តារាចម្រៀងចាស់វស្សា លោក ខេមរៈ សិរីមន្ត ពិតជាមានសម្លេងល្អ និងទទួលបានការគាំទ្រអស់ពេលជាច្រើនឆ្នាំមកហើយ។ ជាមួយនឹងគ្នានេះ ក៏មានពាក្យចចាមអារ៉ាម និងព័ត៌មានជាច្រើនទាក់ទងនឹងរឿងរ៉ាវក្នុងជីវិតស្នេហារបស់លោក ដោយខ្លះថាលោកមានគ្រួសារ ខ្លះទៀតថាមិនទាន់ និងមានចម្ងល់ផ្សេងៗទៀតជាច្រើន។​ ទាក់ទងនឹងបញ្ហានេះ ថ្មីៗ នេះ លោកខេមរៈ សិរីមន្ត ស្រាប់តែបញ្ចេញសារមួយធ្វើឲ្យគ្រប់គ្នាភ្លឺភ្នែកតែម្ដង។



ដោយប៉ុន្មាននាទីមុននេះ លោកបានបង្ហោះសារក្នុងគណនីផ្ទាល់ខ្លួនថា៖ «ខ្ញុំបាទខេមរៈ សិរីមន្ត សូមជំរាបជូនបងប្អូនទាំងអស់គ្នាកុំអោយមានភ័ន្តច្រឡំតទៅទៀត។ ខ្ញុំបាទបានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ2009 និងមានកូនៗចំនួនបីនាក់ហើយ សូមបងប្អូនមេត្តាជ្រាប។ សូមអគុណចំពោះការយកចិត្តទុកដាក់មកលើគ្រួសារយើងខ្ញុំ ជូនពរដល់បងប្អូនអោយមានសុខភាពល្អ រកសុីមានបាន និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ សូមអរគុណ!» ៕