មិនធម្មតា!!! ក្មេង​ប្រុសតូចម្នាក់​ចូល​លួច​ខោ​អាវ​គេ ម្ចាស់​ផ្ទះ​បាន ចាប់​ដាក់​ច្រវាក់​ហាលខ្យល់ហាល…..

ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ បាន លួចខោអាវរបស់ស្ត្រីម្នាក់ លុះស្ត្រីរូបនោះចាប់ បាន ក៏ដាក់ច្រវាក់ ដៃឱ្យអង្គុយហាលថ្ងៃ បង្កឱ្យ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ប្តឹងរាយការណ៍ឱ្យសមត្ថកិច្ចចុះជួយអន្តរាគមន៍ កាលពី វេលាម៉ោង៣រសៀល នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៦៩BT ស្ថិតក្នុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានក្មេងប្រុសដែលសង្ស័យ លួចខោអាវគេនោះ មានឈ្មោះរ៉ូ អាយុ១០ឆ្នាំ មុខរបររើសអេតចំណែកក្មេងប្រុសឈ្មោះរ៉ូ បាននិយាយថា គេមានបងប្អូន៤នាក់ ចាយ ស្នាក់នៅក្បែរ ស្ថានីយបូមទឹកបឹងទំពុន ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ចំណែក ស្ត្រីជាម្ចាស់ខោអាវ មានឈ្មោះ ពេជ្រ ថាវី អាយុ ៥៤ឆ្នាំ មុខរបរបើកកន្លែងលក់សសរគ្រឹះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះពេជ្រ ថាវី បានបញ្ជាក់ ថា គាត់បានចាប់ក្មេងប្រុសម្នាក់ នោះពិតមែន ដោយកាលពី៥ថ្ងៃមុន គាត់បានចាក់សោផ្ទះ ចោល ហើយក៏ត្រូវក្មេងរើសអេតចាយ៣នាក់ ផ្លោះរបងចូលមកលួចអស់ ម៉ូទ័រកាត់ដែក ១គ្រឿង និងអង្ករ៣០គីឡូក្រាម ព្រមទាំងប៉ុស្តិ៍ផ្សារដែក១ ទៀតផង។ លុះដល់រសៀលថ្ងៃកើតហេតុ ក្រុម ក្មេងទាំងនោះ បានចូលមកលួចម្តងទៀត តែ បានលួចសម្លៀកបំពាក់ ដែលគាត់ដាក់ហាល ទើបគាត់តាម ទាន់ក៏ដេញតាមចាប់បានក្មេងប្រុសម្នាក់ រត់ដល់វត្តដំបូកខ្ពស់ ចំណែក២នាក់ទៀត បានរត់គេចខ្លួនបាត់។ ពេលចាប់ក្មេងប្រុសនោះ បានហើយ គាត់បានយកមកផ្ទះ រួចក៏ទូរស័ព្ទ ហៅសមត្ថកិច្ចមកទទួល តែមិនឃើញ សមត្ថកិច្ច មកទទួលយកក្មេងនោះពីផ្ទះគាត់ ទើបគាត់មិន ដឹងគិតយ៉ាងម៉េច ក៏យកច្រវាក់មកចាក់ដៃក្មេងប្រុស នោះសិន តែមិនបានវាយធ្វើបាបនោះទេ ហើយគាត់មានបំណងប្តឹងឱ្យប៉ូលិសជួយនាំក្មេងប្រុសនោះ យកទៅ អប់រំ ព្រោះតែគាត់បានបាត់ ទ្រព្យរបស់ច្រើនពេក។

ចំណែកក្មេងប្រុសឈ្មោះរ៉ូ បាននិយាយថា គេមានបងប្អូន៤នាក់ ហើយ រូបគេជាកូនទី៣ និងត្រូវ បានស្ត្រីខាងលើចាប់ ជាប់ ប៉ុន្តែរូបគេមិនមែន ជាអ្នកចូលលួចទេ គឺ បងៗរបស់គេឈ្មោះតូ អាយុ១៨ឆ្នាំ និងឈ្មោះ កែ អាយុ១៤ឆ្នាំ ជាអ្នកចូលលួច។ ចំណែករូបគេ នៅចាំក្រៅរបង ស្រាប់តែត្រូវម្ចាស់គេតាមទាន់ ក៏រត់ ចូលវត្តដំបូកខ្ពស់ ទើបស្ត្រីខាងលើ ចូលតាម ចាប់ជាប់ និងដាក់ច្រវាក់ដៃគេ រួចយកទៅដាក់ ហាលថ្ងៃតែម្តង។តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យ ដឹងថា បន្ទាប់ពីទទួលបាន សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ មកថា មានគេចាប់ ក្មេងប្រុសដាក់ ខ្នោះ និងហាលថ្ងៃនោះ ក៏ប្រញាប់ចុះដល់ទីតាំង កើតហេតុ ឃើញស្ត្រី ជាម្ចាស់ផ្ទះ ពិតជាចាប់ក្មេងប្រុសរូបនោះមែន ដោយប្រាប់ថា ក្មេងប្រុស នេះ បានលួចរបស់ទ្រព្យគាត់ អស់ជាច្រើន ហើយ គាត់ទើបនឹងតាមទាន់ចាប់ជាប់។ លុះពេល សមត្ថកិច្ចណែនាំថា ការចាប់ក្មេងដាក់ច្រវាក់ ដៃបែបនេះ គឺជាអំពើ ខុសច្បាប់ ទើបស្ត្រីរូប នោះ បានសុំទោសអាជ្ញាធរ ហើយឱ្យក្មេងប្រុស នោះ ត្រឡប់ទៅផ្ទះវិញទៅ