គួរអោយរន្ធត់!!! ខាត់ សុឃីម ស្លុតចិត្តខ្លាំងក្រោយឮដំណឹងតន្ត្រីករមួយរូប ទើបចេញពីរោងការដែលលេងភ្លេងជាមួយគ្នា ស្រាប់តែជួបរឿងបែបនេះ… (មានវីដេអូ)

តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានសម្តែងការតក់ស្លុតជាខ្លាំងក្រោយមានដំណឹងថា អ្នកលេងភ្លេងការជាមួយគ្នាបានជួបគ្រោះថ្នាក់ចរាចរណ៍ពេលដែលចេញពីលេងភ្លេងការនៅកោះពេជ្រ កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។ ដោយអ្នកនាង ខាត់ សុឃីម បានសរសេររំលែកទុក្ខថា៖ “ពូអើយ ខ្ញុំស្លុតខ្លាំងណាស់ពូ ទើបជួបពូទេ ពូ។ សូមអោយពូទៅឋានសុខណាពូ (វេង សម្បត្តិ)”។


គួរបញ្ជាក់ផងដែរថាជនរងគ្រោះមានឈ្មោះ វេង សម្បត្តិ ជាអ្នកលេងដៃស្គរនៅកោះពេជ្រ ជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវវេងស្រេង ពេលដែលចេញពីលេងភ្លេងការ វេលាម៉ោង ១១យប់ ដោយសភាពផ្លូវងងឹតជនរងគ្រោះបានបុកជាមួយរថយន្តកុងតឺន័រដែលចតស្ងៀមលើចិញ្ចើមផ្លូវ ដែលមិនមានដាក់ភ្លើងសញ្ញា បណ្តាលឲ្យផុងលលាដ៏ក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕







សូមទស្សនាវិដេអូខាងក្រោម៖