គួរអោយអាណិតខ្លាំងណាស់!!! ស្ត្រី​ពោះធំ​ឆ្លងទន្លេ ក្នុង​បន្ទប់​ជួល ហើយ​ប្តី​រត់ចោល​តាំងពី​ពពោះ​បាន៣ខែ

ភ្នំពេញ ៖ ស្ត្រី​ជា​កម្មក​រោងចក្រ​ម្នាក់​លង់​ស្នេហ៍​បុរស​កម្មករសំណង់ បង់ខ្លួន​បង់ប្រាណ​រហូត​មានកូន​ជាមួយគ្នា​លុះ​ពេល​នាង ឈឺពោះ​ឆ្លងទន្លេ​កើតកូន​ក្នុង​បន្ទប់​ជួល​ហើយ​គ្មាន​ប្តី​នៅក្បែរ ព្រោះ​ប្តី​ហេងស៊យ​នោះបាន​រត់ចោល​តាំងពី​នាង​ពពោះ​បាន៣ខែ​មក​ម្លេះ ត្រូវបាន​ពលរដ្ឋ​ក្បែរ​ខាង​ជួយ ហៅរក​រថយន្ត​សង្គ្រោះ៧១១កងពល៧០ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង កាលពី​វេលា​ម៉ោង៥និង៣០នាទី​ល្ងាច ​ថ្ងៃទី២៥ ខែ០៤ ឆ្នាំ២០១៨ ស្ថិតនៅ​ក្នុងភូមិ​ទួល​ពង្រ​សង្កាត់​ចោមចៅ ខណ្ឌ​ណ​ឭ​ពោធិ​សែន​ជ័យ ។

តាម​ប្រភពពី​ប្រជា​ពលរ​ដ្ធ នៅ​កន្លែងកើតហេតុ និយាយថា នាង​រស់នៅ​តែម្នាក់ឯង​ដោយ​ប្តី​ហេងស៊យ​មិនមាន​ខាន់ស្លា​រត់ចោល​នាង​តាំង​នាង​មាន​ផ្ទៃពោះ​បាន៣ខែ​មក​ម្លេះ តែ​នាង​ចេះតែ​ទ្រាំធ្វើការ​រកលុយ​ពពោះ​រហូត​គ្រប់​ខែ​ឆ្លងទន្លេ​ក្នុង​បន្ទប់​គ្មាន​អ្នក​ពឹងពាក់​ជួយ តែមាន​អ្នក​ជួល​បន្ទប់​ក្បែរ​គ្នា​ឭ​សំលេង​ឈឺចាប់​របស់​នាង​ទើប​ដឹងថា​នាង​សំរាលកូន​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ឡើង​អ្នកភូមិ​ស្វា​ត់​ស្វែងរក​ឡានពេទ្យ តែ​គ្មាន​ឡានពេទ្យ​ណា​មក​ទេ ក្រោយមក​មាន​គេ​អ្នក​ស្គាល់​លេខ​រថយន្ត​សង្គ្រោះបន្ទាន់​អង្គភាព៧១១ កងពលតូច៧០មកជួយ​សង្គ្រោះ រៀបចំ​ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ដើម្បីអោយ​គ្រូពេទ្យ​សង្គ្រោះ​បន្ត​ជិវិត​ម្តាយ​និង​កូន។


តែ​អ្វីដែល​គួរកត់សំគាល់​នោះ​គឺ​គ្រាន់តែ​ឃើញ​រថយន្ត​របស់​អង្គភាព៧១១ ទៅដល់​ភ្លាម​ប្រា​ជា​ពលរ​ដ្ធ​បាន​ទះដៃ​សា​រទ ស្រែក​ហូរ​សម្តែង​ការ​អគុណ​រំភើប​ជួស​ស្ត្រី​និង​កូន​កំសត់​នេះ។ ស្ត្រី​សំស​ត់​ខាងលើនេះ​ឈ្មោះ អ៊ុន ចិន្តា អាយុ២៨ឆ្នាំ មាន​ស្រុ​កំណើត​នៅ​ភូមិ​ឈើទាល ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។
បច្ចុប្បន្ន​ស្ត្រី​និង​ទារក​កំពុង​សំរាក​នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង​ដោយមាន​សុខភាព​ល្អប្រសើរ បើសិន​មាន​សប្បុរសជន​ចង់​ជួយ​ឧបត្ថម​ថវិការ​អាច​ទៅកាន់​មន្ទីរពេទ្យ​ផ្ទាល់៕ ដោយ ភ្នំព្រឹក។