មិននឹកស្មានថា!!! ប្តីខំប្រឹងរកស៊ីនៅឆ្ងាយដើម្បីរកប្រាក់ បែរជាប្រពន្ធនាំសាហាយមកដល់បន្ទប់! (មានវីដេអូ)

កាលពីពេលថ្មីៗនេះ គ្រួសារមួយត្រូវបានមានភាពរកាំរកូសដោយសារតែប្តីរបស់ខ្លួនតាមទាន់កំពុងដេកជាមួយប្រុសស្នែហ៏នៅក្នុងបន្ទប់ជួល ធ្វើឲ្យខាងប្រុសដែលត្រូវជាប្ដីឈឺចិត្តស្អិតទ្រូង និងឆ្អែតចិត្តយ៉ាងខ្លាំង ហើយក៏សម្រេចចិត្តចាកចេញពីទីនោះ ព្រោះតែមិនចង់រំខានក្តីសុខប្រពន្ធរបស់ខ្លួនជាមួយនិងគូស្នេហ៍លួចលាក់។គួរបញ្ជាក់ផងដែរ៖ ទាក់ទងនិងរឿងនេះដែរ បុរសជាប្តីបានរៀបរាប់ថា «ខ្ញុំខំធ្វើការដើម្បីប្រពន្ធរាល់ថ្ងៃ ដឹងអីថារាល់ពេលខ្ញុំទៅធ្វើការឆ្ងាយៗប្រពន្ធខ្ញុំបែរជានាំប្រុសមកដេកដល់បន្ទប់ជួលបែបនេះសោះ»។


យ៉ាងណាមិញរឿងរ៉ាវលម្អិតយើងក៏មិនទាន់ដឹងច្បាស់ដែរ ថាវានិងទៅជាយ៉ាងណានោះទេ? មិនដឹងប្តីប្រពន្ធនេះបានលែងលះគ្នាហើយឬយ៉ាងណាក៏ទាន់ជ្រាបច្បាស់ដែរ? ឬមួយប្រពន្ធផិតក្បត់ប្តីនោះ សុំប្ដីលែងផងក៏មិនដឹង? តែបុរសម្នាក់ស្គាល់គ្រួសារនោះបានប្រាប់ថា «គាត់លែងគ្នាមុនហើយ ប៉ុន្តែមិនទាន់ផ្តិតមេដៃនៅឡើយទេ»។ ប៉ុន្តែរឿងនេះក៏មិនត្រឹមត្រូវដែរ ព្រោះមិនទាន់លែងលះគ្នាដាច់ស្រេចផង ក៏យកគូស្នេហ៍មកដេកជាមួយទៅហើយ៕