គួរអោយសង្វេគ!!! តន្ត្រីករ ជើងចាស់ម្នាក់ជិះម៉ូតូចេញពីលេងភ្លេង តែជាអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់(មានវីដេអូ)

ភ្នំពេញ ៖ « ព័ត៌មានបឋម »តន្ត្រីករជើងចាស់ម្នាក់ជិះម៉ូតូចេញពីលេងភ្លេង តែជាអកុសលជួបគ្រោះថ្នាក់ចរាចរនៅតាមបណ្ដោយផ្លូវវែងស្រេង បណ្ដាលឲ្យស្លាប់បាត់បង់ ជីវិតនៅនឹងកន្លែងកើតហេតុគួរឲ្យអាណោចអាធ័ម នៅវេលាម៉ោង ១១ យប់ថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៨ ស្ថិតតាមបណ្តោយផ្លូវ វែងស្រេង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ ។


មុនពេលកើតហេតុបុរសម្នាក់បានជិះម៉ូតូម៉ាក់គូបដែលពាក់ស្លាកលេខ (ទ០៩៨៩ភព១)ចេញពីលេងភ្លេង ដោយសារស្ថានភាពផ្លូវរាងងងឹតមកដល់កន្លែងកើតហើយក៏បានបុកជាមួយរថយន្យកុងតៃន័រពាក់ស្លាកលេខ(ភ្នំពេញ 3C7333)ដែលគេចតចោលនៅលើទ្រូងផ្លូវបណ្តាលឲ្យផុងលលាក្បាលស្លាប់ភ្លាមៗ។នៅកន្លែងកើតហេតុគេឃើញមានក្រុមគ្រួសារសាច់ញាត្តិស្រែកទ្រហ៊ោយំគួឲ្យសង្វេកផងដែរ។





ទស្សនាវីដេអូខាងក្រោម៖