ញាក់សាច់!! កំពូលរថយន្តរបស់លោក គីម ជុងអ៊ុន ដែលជិះទៅកូរ៉េខាងត្បូង មានអង្គរក្ស ១២នាក់រត់តាម ហើយ មានតម្លៃកប់ពពក (មានវីដេអូ)

​(កូរ៉េខាងត្បូង)៖ លោកគឹម ជុងអ៊ុន ​បានសម្រេចចិត្តចូលមកជួបមេដឹកនាំ ​កូរ៉េ​ខាង​ត្បូង​ជា​លើក​ដំបូង​ក៏​នៅ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​ដែរ ​ដោយ​ការ​មក​នេះ ​បាន​នាំ​អង្គរក្ស​រហូត​ដល់​ ១២​នាក់ ​ដើរ​អម​ឡាន​ដែល​ទំនើប​ផុត​លេខ​ទៅ​ហើយ​លើ​លោក។ បើ​តាម​កាសែត​កូរ៉េខាងត្បូង Chosun បាន​ចុះ​ផ្សាយ​ថា ឡាន​ដែល​លោក គីម ជុងអ៊ុន ជិះ​គឺ​ម៉ាក «Mercedes-Benz S600 Pullman Guard» ដែល​បាន​ទិញ​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ ២០១៥។

កាសែត​ខាង​លើ​បង្ហាញ​ថា រថយន្ត​ម៉ូដែល S600 Pullman Guard នោះ ជា​រថយន្ត​ការពារ​គ្រាប់ ដោយ​បាន​ទិញ​ពី​ប្រទេស​អាល្លឺម៉ង់ ហើយ​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីក្រុង Pyongyang ផ្ទាល់​តែម្ដង។ បើនិយាយ​ពី​ឡាន​នេះ​វិញ ​គឺ​ពិត​ជា​ទំនើប ​ជាមួយនិង​លក្ខណៈ​ពិសេស​ជាច្រើន ​ទើប​លោក គឹម ជុងអ៊ុន ​សម្រេច​ជិះ​វា។

ប្រភព​ដដែល​បាន​បន្ថែម​ថា ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​បាន​ចំណាយ​ពេល​រាប់​ខែ ក្នុង​ការ​កែច្នៃ​រថយន្ត​តាម​ការ​ចង់​បាន ដែល​ផ្ដល់​ដោយ​មន្ត្រី​សន្តិសុខ​របស់​កូរ៉េខាងជើង។ វា​បំពាក់​ដោយ​គ្រឿង​ការពារ​ដ៏​រឹង​មាំ​បំផុត ដែល​អាច​ទប់​ទល់​នឹង​គ្រាប់​កាំភ្លើង , គ្រាប់​កាំភ្លើង​ត្បាល់ និង​សូម្បីតែ​គ្រាប់​មីន​រថក្រោះ។ មិនតែប៉ុណ្ណោះ សូម្បី​តែ​នៅ​ពេល​រថយន្ត​បែក​កង់ ក៏​នៅ​តែ​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​គ្មាន​ការ​ភ័យ​ព្រួយ។

ខាងក្រោមនេះគឺជាលក្ខណះពិសេសរបស់រថយន្តដ៏កំពូលនេះ៖

១. ​ឡាន​ប្រភេទ​នេះ ​មាន​តម្លៃ​លក់ ២​លាន​ដុល្លារ ​

២. វា​ជា​ប្រភេទ​ឡាន​ការពារ​គ្រាប់​កាំភ្លើង​បាន​គ្រប់​ប្រភេទ

៣. ​មាន​ប្រវែង​៦,​៥​ម៉ែត្រ ​និង​មាន​ទម្ងន់​ជិត​៦​តោន

៤. ​មាន​កម្រិត​កម្លាំង​៥៣០​សេះ ​ប្រើ​ម៉ាស៊ីន​១២

៥. ប៉ូង​មាន​គ្រប់​តំបន់​នៅ​ក្នុង​ឡាន ​ដែល​អាច​ការពារ​អ្នក​ជិះ​បាន ​ទោះ​ជា​ក្រឡាប់​ប៉ុន្មាន​ជុំ​ក៏​ដោយ

៦. ផ្ទៃ​ខាង​ក្នុង ​បំពាក់​ដោយ​បរិក្ខា​ទំនើប ​ដែល​អាច​ជា​កន្លែង​មួយ​ល្អ​បំផុត​សម្រាប់​អ្នក​ដឹក​នាំ។

យ៉ាង​ណា​មិញ ដោយសារតែ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ហាម​ប្រាម​ការ​លក់​រថយន្ត​ទំនើប , គ្រឿងអលង្ការ , នាវា និង​ទំនិញ​តម្លៃ​ខ្ពស់ៗ ទៅ​កាន់​កូរ៉េខាងជើង ដូច្នេះ​ប្រទេស​ផ្ដាច់ការ​មួយ​នេះ​បាន​ទិញ រថយន្ត​ខាង​លើ​តាម​រយៈ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មួយ ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​គេចវេះ​ពី​បម្រាម​នេះ៕