គួរអោយសង្វេគ!!! ប្រធានក្រុមម៉ូតូធំដ៏ល្បីនៅកម្ពុជា ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅកំពង់ស្ពឺ….

ប្រធានក្រុមជិះម៉ូតូធំដ៏ល្បីដែលគ្រប់គ្នាសុទ្ធតែស្គាល់គាត់គឺលោក កែវ សុវណ្ណ ដែលមានអាយុ៤៧ឆ្នាំ ស្នាក់​នៅក្នុង​សង្កាត់​ស្រះចក ខណ្ឌដូន​ពេ​ញ បានជួបគ្រោះថ្នាក់ចរាចរណ៍៍ស្លាប់កាលពី​ថ្ងៃ៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ៤១ ភូមិ​ត្រពាំង​ស្ទុង ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។


តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា គេឃើញម៉ូតូ​ម៉ាក BMW ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ​1CV-96​0​2 បើកបរ​ដោយ​ឈ្មោះ កែវ សុវណ្ណ បាន​ជិះ​ម៉ូតូ​តែម្នាក់ឯងយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង លុះដល់​ចំណុ​ចកើតហេតុ​បាន​បុក​ជាមួយនឹង​ម៉ូតូ​ម៉ាក​ហុងដា​សេ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១៤ បើកបរ​ដោយ​ស្ត្រី​ម្នាក់ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​គ្នា ពេញទំហឹង បណ្តា​ល​ឲ្យ​ភាគី​អ្នកបើក​ម៉ូតូ​ម៉ាក BMW ស្លា​ប់​ភ្លាមៗនៅ នឹងកន្លែង និង​ភាគី​ម៉ូតូ​សង់ រង​របួស​ធ្ងន់​ត្រូវបាន​បាន​បញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។