ព្រៃផ្សៃណាស់!!! ម្តាយចិត្តបីសាច បង្កើតកូនហើយក៏ញាត់ទារកចូលបង្គន់រហូតស្លាប់ បានបង្ករការភ្ញាក់ផ្អើល

ហេតុការណ៏គួរអោយរន្ធចិត្តនេះគឺទារកដែលមានអាយុទើបតែពីរថ្ងៃត្រូវបានគេរកឃើញស្លាប់នៅក្នុងបង្គន់ក្រោយពីគេជឿ
ថាទារកត្រូវបានឪពុកម្តាយរបស់នាងបានសម្លាប់ទារកស្រីនោះ។សាកសពក្មេងស្រីដ៏តូចនេះត្រូវបានរកឃើញដោយអ្នកបូមលូនៅក្នុងអគារមួយនៅក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា។

ប៉ុន្តែបើយោងតាម NDTV កម្មករនោះនៅពេលប្រទះសាកសពទារកតូចនោះគឺមានការភ័យខ្លាចជាខ្លាំងបន្ទាប់ពីរកឃើញមូលហេតុនៃការស្ទះលូនេះត្រូវបានបង្កឡើងដោយរាងកាយរបស់ទារកម្នាក់។ដំបូងពួកគេគិតថារបស់ដែលធ្វើអោយស្ទះលូនោះអាចធ្លាក់ទៅដល់បាតប៉ុន្តែវាមិនព្រមទៅសោះពួកគេក៏ទាញវត្ថុម៉្យាងដែលធ្វើអោយស្ទះលូនោះចេញមក ការពិតគឺជាក្បាលរបស់ក្មេងស្រីនោះបានលេចឡើងហើយនៅពេលសាកសពត្រូវយកចេញមកពួកគេអាចឃើញថាសុករបស់នាងនៅតែភ្ជាប់ទៅណឹងខ្លួន។

មុនពេលកើតហេតុគេឃើញថាឪពុកម្តាយទារកនោះបានទៅជួបជាមួយបណ្ឌិត Abdul Rehman នៅព្រឹកថ្ងៃសុក្រដែលជាគ្លីនីកនៅជិតផ្ទះរបស់ពួកគេ។ប៉ូលីសសង្ស័យថាឪពុកម្តាយរបស់ក្មេងស្រីនេះបាននាំក្មេងស្រីនេះទៅគ្លីនីកក្រោមការប្រឹក្សាយោបល់មួយហើយបានទម្លាក់នាងចូលក្នុងបង្គន់។

ប៉ុន្តែពួកគេក៏និយាយដែរថាការព្យាករណ៍ថាសុកត្រូវបានភ្ជាប់គ្នាមានន័យថាម្តាយអាចផ្តល់កំណើតនៅក្នុងបន្ទប់ទឹក។ឥឡូវនេះប៉ូលីសកំពុងពិនិត្យមើលកំណត់ត្រាអ្នកជម្ងឺដើម្បីព្យាយាមតាមដានឪពុកម្តាយទារកនោះ បន្ទាប់ពីការរកឃើញហេតុការណ៏ដ៏ក្រៀមក្រំនេះវេជ្ជបណ្ឌិតបានដាក់ពាក្យបណ្តឹងហើយករណីនៃការស្លាប់ខុសពីធម្មជាតិក៏ត្រូវបានកត់ត្រាផងដែរ។

ប៉ូលីសបានប្រាប់ The News Minute ថា “វាមិនមានក្លិនស្អុយខ្លាំងចេញពីបង្គន់ទេ សាកសពទារកមិនបានរលួយនៅពេលយើងរកឃើញវាទេ ប៉ុន្តែសុករបស់ទារកនោះនៅដដែលហើយមានឈាមនៅខាងក្នុង។ “ប្រភពប៉ូលីសក៏បានប្រាប់ NDTV ថា “ការស៊ើបអង្កេតកំពុងប្រព្រឹត្តទៅយើងកំពុងវិភាគកំណត់ត្រាប៉ុន្តែយើងមិនអាចកំណត់ឪពុកម្តាយរបស់នាងបាននៅឡើយទេ ឯរាងកាយរបស់ទារកត្រូវបានគេបញ្ជូនទៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Thrissur សម្រាប់ដំណាក់កាលក្រោយ៕