គួរអោយភ្ញាក់ផ្អើល!!! ពិធីឡើងផ្ទះវីឡាថ្មីរបស់ អេឡិច ចាន់ត្រា ពិតជាគគ្រឹកគគ្រេងមែន មានសុទ្ធតែវត្តមានតារាប្រុសស្រីល្បីៗ

​នៅក្នុង​ពិធី​ឡើងផ្ទះ​វីឡា​ថ្មី​របស់លោក អេ​ឡិច ចាន់​ត្រា កាលពី​ថ្ងៃទី ២៦ យប់មិញ​នេះ​គេ​សង្កេតឃើញ​មាន​តារា​ស្រី​ប្រុស​ជាច្រើន​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ ។ ម្នាក់ៗ​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ។ មានការ​លើកឡើងថា​ពិធី​ឡើងផ្ទះ​វីឡា​ថ្មី​របស់ អេ​ឡិច ចាន់​ត្រា មានភាព​អធិកអធម​មិន​ចាញ់​ពិធី​រៀបការ​នោះទេ ។



​តារាចម្រៀង អេ​ឡិច ចាន់​ត្រា បាន​អញ្ជើញ​មិត្តភក្តិ​ក្នុង​សិល្បៈ​ជាច្រើន​ចូលរួម​ក្នុង​ពិធី​ឡើងផ្ទះ​វីឡា​ថ្មី​របស់ខ្លួន​ដែលមាន​ទីតាំងនៅ​បុរី​ប៉េង ហួត​បឹង​ស្នោ ។ ដោយសារ អេ​ឡិច ចាន់​ត្រា កម្រ​និង​អវត្តមាន​នៅក្នុង​ពិធី​របស់​មិត្ត​រួម​អាជីព​ដូ​នេះ​តារា​ស្រី​ប្រុស​ជាច្រើន​បានបង្ហាញ​មុខនៅក្នុង​ពិធី​ឡើង​គេហដ្ឋាន​លោក​យ៉ាងច្រើន​ដែលមាន​ដូចជា អ្នកនាង យុគ ចិន្តា គង់ សុជាតិ និង ស្វាមី ស៊ឹម សូលី​កា សូ​ដា នី​តា ម៉ាក សែន​សូ​នី​តា ទឹម រដ្ឋា ថន លក្ខិណា ទូច ស្រី​លក្ខណ៍ នេ​ត សុ​ចរិយា សុ​ផា លីន​ដា ពៅ លីដា ច​ន ច័ន្ទ​លក្ខិណា នាក់ ស្រី​ណា អោក សុ​ម៉ា​វ​ត្តី អោក សុ​ម៉ា​រី​ម៉ា លោក អ៊ុន សិទ្ធា យ៉ែម សំ​អូន និង​តារា​ជាច្រើន​ដួង​ទៀត ។ ក្រៅពី​អ្នកសិល្បៈ​គេ​ក៏​បានឃើញ​អ្នកមាន​មុខមាត់​នៅក្នុង សង្គម​ដែលមាន​ដូចជា​ឧកញ៉ា ឌួង ឆាយ ជាដើម ។​



​អេ​ឡិច ចាន់​ត្រា ត្រូវបាន​គេ​ចាត់ទុកជា​តារា​ដែលមាន​ជីវភាព​រស់នៅ​ហ៊ឺហា​និង​និយម​ប្រើប្រាស់​សម្ភារៈ​ម៉ាក​ល្បីៗ ។​បើតាម​ការអះអាង​ពី សំណាក់​មិត្ត​ជិតដិត​របស់​តារាចម្រៀង​រូបនេះ​បានឱ្យដឹងថា​ផ្ទះ​វីឡា​ថ្មី​ដែល អេ​ឡិច ចាន់​ត្រា ធ្វើ​ពិធី​ឡើង​កាលពី​យប់មិញ​នេះ​មានតម្លៃ​ជិត កន្លះ​លាន​ដុល្លារ ៕