កូនតិរច្ឆាន!!! ខឹងសុំលុយម្តាយ យកទៅផឹកស៊ីមិនបាន ទាញដំបងសំពងម្តាយ រហូតដល់…

ខេត្តតាកែវ៖ កាលពីវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃទី២៦ សីហា ២០១៨ មានករណីឃាតកម្មដ៏សាហាវព្រៃផ្សៃមួយ កើតឡើងដោយកូនប្រុសតិរច្ឆានម្នាក់ បានវាយសម្លាប់ម្តាយបង្កើតរបស់ខ្លួន បន្ទាប់ពីរូបគេសុំលុយម្តាយ តែម្តាយមិនឲ្យ ស្រាប់តែខឹងខ្លាំង ស្ទុះទៅទាញដំបងឈើជ្រុង វាយសំពងម្តាយជាច្រើនដំបង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម នៅក្នុងថ្លុកឈាម ដែលហេតុការណ៍នេះ បានកើតឡើង នៅចំណុចភូមិពេជសង្វារ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។

បើតាមការឲ្យដឹង ពីអ្នកភូមិបានប្រាប់ថា កូនប្រុសតិរច្ឆានដែលសម្លាប់ម្តាយ ឈ្មោះ ចេវ ឃីម អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ចំណែកម្តាយបង្កើត ដែលត្រូវកូនប្រុសសម្លាប់ មានឈ្មោះ គង់ ទុំ អាយុ៥៧ឆ្នាំ មុខរបរកសិករ ដោយ២នាក់ម្តាយនិងកូន រស់នៅក្នុងភូមិកើតហេតុខាងលើ ។

កូនប្រុសតិរច្ឆានសាហាវយង់ឃ្នងខាងលើ ដែលជាមនុស្សគ្មានការងារធ្វើ រាល់ថ្ងៃគិតតែដើរលេងប៉ោឡែ ផឹកស៊ីស្រវឹងជោគជាំរាល់ថ្ងៃ ហើយតែងតែបង្ករឿង អុកឡុកក្នុងគ្រួសារជាញឹកញាប់ គ្មានអ្នកណាអាចប្រដៅបានឡើយ សូម្បីតែឪពុកម្តាយ ។ មុនពេលកើតហេតុ ជនដៃដល់ជាកូន បានសុំលុយម្តាយ យកទៅដើរលេងស៊ីផឹក ជាមួយមិត្តភក្តិ តែត្រូវបានស្ត្រីជាម្តាយ ប្រាប់ទៅវិញថា គាត់អត់មានលុយទេ ។


គ្រាន់តែឮម្តាយរអ៊ូរថាអត់លុយ ធ្វើឲ្យកូនប្រុសតិរច្ឆាន ខឹងម្តាយយ៉ាងខ្លាំង ក៏បានស្ទុះទៅទាញយកដំបង ឈើជ្រុងប្រវែង៣៣សង់ទីម៉ែត្រ វាយសំពង់ទៅលើម្តាយបង្កើត ចំក្បាលជាច្រើនដំបងបណ្តាលឲ្យម្តាយ ដួលស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធមបំផុត ។

បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកជិតខាងបានរាយការណ៍ ទៅប្រាប់សមត្ថកិច្ច ឲ្យចុះមកអន្តរាគមន៍ និងចាប់ខ្លួនកូនប្រុសតិរច្ឆានរូបនោះ យកទៅចាត់ការតាមផ្លូវច្បាប់ ហើយបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបាន ជនដៃដល់ជាកូន បានសារភាពថា រូបគេពិតជាបានវាយសំពង ម្តាយរបស់ខ្លួនរហូតដល់ដាច់ខ្យល់ស្លាប់ ពិតប្រាកដមែន មូលហេតុដោយសារតែ រូបគេខឹងរឿងសុំលុយម្តាយមិនឲ្យ ។ បន្ទាប់ពីសួរចម្លើយរួច សមត្ថកិច្ចក៏បានកសាងសំណុំរឿង បញ្ជូនខ្លួនកូនតិរច្ឆាន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់