គួរអោយភ្ញាក់ផ្អើល!!! សួស វីសា ឡើងតំណែងធ្វើជា Coach ក្នុងកម្មវិធីប្រឡងចម្រៀង The Voice Kids Cambodia រដូវកាលទី២

កម្មវិធីប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី ២ ចាប់ផ្តើមហើយ។ ក្នុងនោះផងដែលអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ Coach នៅក្នុងកម្មវិធីត្រូវបានផ្លាស់ប្តូរពីអ្នកនាង សុគន្ធ នីសា ជំនួសដោយកញ្ញា សួស វីសា។ ដោយ Coach នៅក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី២​ មានចំនួន៣រូប គឺលោក ព្រាប សុវត្ថិ , កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា សួស វីសា ដែលជំនួសតំណែងអ្នកនាង សុគន្ធនីសា។

គួរបញ្ជាក់ផងដែរថាកុមារជ័យលាភីនៅក្នុងកម្មវិធី នឹងទទួលបានអាហារូបករណ៍ទៅសិក្សានៅសាលាអន្តរជាតិ,ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនក្នុងរដូវធ្លាក់ព្រិល សរុបជាទឹកប្រាក់ចំនួន ១០០លានរៀល
ហើយក្លាយជាតារាចម្រៀងកុងត្រាវ័យក្មេងប្រចាំផលិតកម្ម រស្មីហង្សមាស៕