មិនធម្មតា!!! តារាកំប្លែងល្បីឈ្មោះ វ៉ាន់ នីឡា សុខចិត្តរៀបការតាមបំណងរបស់ក្រុមគ្រួសារ ដោយសារតែ…
ភ្នំពេញ៖ ថ្វីត្បិតតែចំណងស្នេហ៍របស់តារាកំប្លែង វ៉ាន់ នីឡា មិនសូវផ្អែមល្ហែមដូចជាពេលមុនក្តី តែនាងនៅតែអះអាងថាចំណងស្នេហ៍នោះនៅដូចដើម ហើយទៅថ្ងៃមុខនាងនឹងសម្រេចចិត្តរៀបការទៅតាមអ្វីដែលឪពុកម្តាយរបស់នាងជាអ្នករៀបចំ ។
បន្ទាប់ពីមានរឿងចម្រុងចម្រាសនិងគូដណ្តឹងរួមមកបានធ្វើឱ្យ វ៉ាន់ នីឡា កាន់តែឃ្លាតឆ្ងាយពីគូដណ្តឹង និង មិនសូវបណ្តើរគ្នាទៅណាមកណាដូចជាពេលមុនៗនោះទេ ។ ទោះបីជាមានព័ត៌មានបែបនេះក្តី វ៉ាន់ នីឡា នៅតែអះអាងថា ចំណងស្នេហ៍នាងនៅល្អដូចដើម គ្រាន់តែមួយរយៈពេលចុងក្រោយនេះអ្នកទាំងពីររវល់ការងាររៀងៗខ្លួន មិនសូវមានពេលវេលាដើរជាមួយគ្នាដូចមុន ។
ស្របពេលដែល វ៉ាន់ នីឡា អះអាងថាចំណងស្នេហ៍នាងនៅដូចដើម នាងថែមទាំងបានព្រលយពាក្យពេចន៍មួយចំនួនផងដែរថា នាងនឹងរៀបការទៅតាមអ្វីដែលគ្រួសារនាងបានកំណត់ នាងនឹងមិនជំទាស់ ឬប្រឆាំងនោះទេ ។
បើតាមប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ថា វ៉ាន់ នីឡា និង គូដណ្តឹង កំពុងត្រូវគ្រួសារទាំងសងខាងជំរុញឱ្យរៀបការឆាប់បំផុត គឺអាចរៀបការមុនពេលកំណត់ សូម្បីតែ វ៉ាន់ នីឡា ផ្ទាល់ក៏មិនបានបដិសេដចំពោះរឿងនេះដែរ ។
វ៉ាន់ នីឡា ទទួលស្គាល់ផងដែរថា នាង និង គូដណ្តឹងគឺមិនសូវចេះផ្អែមល្ហែមដូចគេ ដូច្នេះហើយទើបចុងក្រោយនេះពុំឃើញនាងបណ្តើរគ្នាឬបង្ហោះរូបភាពរួមគ្នាដូចជាពេលដែលទើបនឹងស្រឡាញ់គ្នា ៕