អីយ៉ាស់!!! ចង់ដឹងអត់ថា ម្តាយខាងប្រុសបានបកស្រាយថា គូស្នេហ៍ទាំងពីរ ពិតជាមានបញ្ហាមែន គឺដោយសារតែ…!

ផ្តើមចេញពីភ្លើងប្រចណ្ឌ ខាងប្រុសទៅលើខាងស្រី ដែលកំពុងមានវ័យសាច់សខ្ចីដូចបណ្តូលចេក ដែលធ្វើឲ្យកន្លង់ជាច្រើន ចង់បាននោះ បានធ្វើឲ្យគូដណ្តឹង​ នីឡា លោក រង្ស៊ី កូនប្រុសថៅកែវង់បាសាក់ ភី សុគន្ធី មានជម្លោះជាមួយគ្នា រហូតមានព័ត៌មាន ផ្តាច់ពាក្យថែមទៀតផង ។

លោក តាវ៉ិចទ័រ បានផ្តល់បទសម្ភាសន៍ អោយស្ថាប័នក្នុងស្រុកមួយថា សម្រាប់កូនស្រីរបស់លោក មិនមែនបញ្ហាអ្វីទេ គឺ​នៅតែត្រូវគ្នាជាធម្មតា ជាមួយគូដណ្តឹង អ៊ីចឹងសូមកុំអោយមានការយល់ច្រលំធ្វើអ្វី ។

បើទោះបីជាយ៉ាងនេះក្តី អ្នកស្រី ភី សុគន្ធី ដែលត្រូវជាម្តាយ ខាងប្រុស បានលើកឡើងថា ពិតជាមានរឿងឈ្លោះប្រកែកគ្នាមែន តែអ្វីៗ​ទាំងនោះផ្តើមចេញពីភ្លើងប្រចណ្ឌរបស់ កូនប្រុសអ្នកស្រី តែប៉ុណ្ណោះ ។ អ្នកស្រីថា កូនប្រុស​អ្នកស្រី រាងហួសហេតុពេក ដែលប្រើចិត្តស្រឡាញ់ខ្លាំង ប្រចណ្ឌ ទៅលើនីឡា តែអ្នកស្រី មិនកាន់ជើង​កូនប្រុសទេ ។

អ្នកស្រី ភី សុគន្ធី ថា អ្នកស្រីបានពន្យល់កូនប្រុសរួចរាល់ហើយ អោយរៀនបើកចិត្តធំទូលាយ ព្រោះអី នីឡា​ជា​អ្នកសិល្បៈ ដូច​ដែលខ្ញុំជា​ម្តាយ​នេះដែរ ។ អ្នកស្រី ភី សុគន្ធី នៅតែឈរលើជំហរមួយដូច លោកតាវ៉ិចទ័រ ថា​កូនសម្រាប់សម្ព័ន្ធ ស្នេហា រវាងកូនប្រុស និងកូនប្រសារ គ្មានបញ្ហាអ្វីនោះទេ ហើយក៏មិនឈានដល់ការបែកបាក់នោះដែរ ទាំងនេះវាជារឿង​ស្នេហាយុវវ័យ ស្រឡាញ់ច្រើន ប្រចណ្ឌក៏ច្រើនដែរ ៕​