មិនគួរអោយជឿ!!! តម្លៃសម្អាងការ គ្រាន់តែភ្ជាប់ពាក្យមួយព្រឹក នី រតនា និងគូដណ្ដឹង ដឹងហើយស្ទើរមិនជឿថាចឹងសោះ…!

ភ្នំពេញ៖ពិ ធីភ្ជាប់ពាក្យ របស់ម្ចាស់ពាន Cambodia Idol រដូវកាលទី១ លោក នី រតនា និងកូនស្រីអ្នកជំនួញ កញ្ញា សុវណ្ណ ភក្តិណា បានបញ្ចប់យ៉ាងរលូន កាលពីព្រឹកមិញនេះ។

អ្វីដែលពិសេស និងកាន់តែគួរឲ្យចាប់អារម្មណ៍ ក្នុងកម្មវិធីភ្ជាប់ពាក្យនេះ បានធ្វើឲ្យអ្នកចូលរួមជាច្រើន ស្រឡាំងកាំង នឹងសម្រស់អ្នកទាំង២ជាខ្លាំង ព្រោះរាល់ការតុបតែង នៃពិធីទាំងមូល ពិតជារៀបចំបានយ៉ាងពិសេស ឯកូនក្រមុំ ពិតជាស្រសស្អាត លេចធ្លោមែនទែន តែម្ដង។

ចំពោះប្រិយមិត្តប្រហែលជាមិននឹកស្មានទេថា ស្នាដៃនៃការតុបតែងខ្លួននេះ គឺជារបស់សម្អាងការ ណុប ដាណេ ដែលជាសម្អាងការតែមួយ ជាមួួយមង្គលការរបស់កំពូលតារាចម្រៀងអ្នកនាង សុគន្ធ និសា។

តាមការផ្ដល់កិច្ចសម្ភាសន៍ ម្ចាស់សម្អាង គេបានបញ្ជាក់យ៉ាងច្បាស់ថា លោក នី រតនា និងគូដណ្ដឹង បានជ្រើសយកកញ្ចប់សេវាកម្មធំ ដែលគ្រប់សម្លៀកបំពាក់ គឺថ្មីទាំងអស់ ឯតម្លៃសរុបវិញ គឺ១៧០០ដុល្លារ ប៉ុន្តែខាងសម្អាងការក៏មានកញ្ចប់សេវាកម្ម ត្រឹម១២០០ដុល្លារ ឬក្រោមនេះដែរ៕




អានបន្ត៖ បែកធ្លាយបាត់! ក្រោយភ្ជាប់ពាក្យរួច នី រតនា បែរជាបង្ហោះសារបែបនេះ…

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នេះម្ចាស់ពាន Cambodian Idol រដូវកាលទី១ និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក នី រតនា ភ្ជាប់ពាក្យជាមួយនឹងនារីវ័យក្មេងស្រស់ស្អាតត្រូវជាកូនស្រីម្ចាស់គ្រឿងសម្អាង WOMEA។ ក្នុងនោះផងដែលក៏មានការចូលរួមអបអរសាទរពីសំណាក់មិត្តភក្តិ និងអ្នករួមអាជីព បងប្អូនញាត្តិមិត្តជាច្រើន។

ក្នុងនោះផងដែរក្រោយពីបញ្ចប់កម្មវិធី លោក នី រតនា ក៏បានថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយស ដោយបានសរសេរនៅលើហ្វេសប៊ុកផេកថា៖ “ថ្ងៃនេះគឺជាថ្ងៃភ្ជាប់ពាក្យរបស់ខ្ញុំ ខ្ញុំបាទ នី រតនា សូមអរគុណដល់បងប្អូននិងភ្ញៀវកិតិ្តយសទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីរបស់យេីងខ្ញុំ។ ហេីយខ្ញុំបាទក៏សូមអធ្យាស្រ័យនិងអភ័យទោសផងចំពោះការទទួលមិនបានដល់ សង្ឃឹមថាភ្ញៀវកិត្តិយសទាំងអស់នឹងយោគយល់ដល់ខ្ញុំ សូមអរគុណ”។ ក្នុងនោះផងដែរក៏មានមហាជនជាច្រើនកោតសរសើរ និងចូលរួមអបអរសាទរដល់អនាគតស្វាមីភរិយាមួយគូ មានភាពល្អូកល្អឺន និងសាកសមគ្នាមែនទែន៕