រឿងចំលែក!!! រៀបការបាន 6ឆ្នាំហើយបែរជាគ្មានកូនសោះ សង្ស័យពេកក៏ទៅឲ្យពេទ្យពិនិត្យមើលស្រាប់តែឃើញរបស់ម្យ៉ាងនៅក្នុងស្បូន ប្ដីសុំលែងលះភ្លាមៗតែម្តង!!

គួរឱ្យអានិតណាស់!! ប្ដីប្រពន្ធមួយគូបានរៀបការ 6ឆ្នាំហើយបែរជាគ្មានកូនមួយសោះ ពេលទៅឲ្យពេទ្យពិនិត្យមើលស្រាប់តែឃើញរបស់អ្វីម្យ៉ាងនៅក្នុងស្បូន គ្រាន់តែប្ដីដឹងសុំលែងលះភ្លាមៗការមានកូនវាជារឿងសំខាន់ណាស់សម្រាប់គ្រួសារ និងជីវិតជាប្ដីប្រពន្ធ តែរឿងដែលមិនគួរកើតនោះគឺ បានកើតឡើងចំពោះ អ្នកនាង ឈីង

ឈីង នាងមានអាយុ29ឆ្នាំហើយ រហូតមកដល់ពេលនេះនាងបានរៀបកាជាមួយប្ដីៈពេល6ឆ្នាំហើយ តែនៅតែមិនទាន់មានកូនសូម្បីតែម្នាក់ ពេលនោះពួកគេទាំងពីរបានទៅពិនិត្យរាងកាយ នៅពេទ្យ ក៏សង្កេតឃើញថាដូចជាគ្មានអ្វីខុសពីធម្មតាទេ អ្នកទាំងពីធ្លាប់ឈ្លោះគ្នាដោយសាររឿងនេះជាច្រើនដងមកហើយ រហូតបិះនឹងឈានដល់ការបែកបាក់គ្នាទៀតផង។

អ្នកទាំងពីក្លាយជាប្រធានបទ ដែលអ្នកភូមិយទៅនិយាយដើម គ្រប់ពេលដែលអ្នកទាំងពីរឃើញអ្នកភូមិកើតកូន គឺតែងតែធ្វើអោយអ្នកទាំងពីរឈ្លោះគ្នា ដើម្បីកុំអោយខ្មាសអ្នកភូមិ នឹងឈ្លោះគ្នាប្ដីប្រពន្ធដោយសារចង់បានកូន ពួកគេក៏សម្រេចចិត្តទៅពេទ្រពិនិត្យមើលម្ដងទៀត។

លើកនេះគឺទៅពេទ្យធំនៅឯទីក្រុង ពេលទៅដល់ពេទ្យក៏ពិនិត្យឃើញថា ក្នុងស្បូនរបស់អ្នកនាងឈីង មានរបស់ម្យ៉ាងគឺកម្ទេចសពរបស់ទារកដែលលាក់ខ្លួនជាយូរមកហើយ គ្រូពេទ្យប្រាប់ថានេះដោយសារមកពីកាលដែលយកកូនចេញគឺធ្វើមិនស្អាតយកមិនអស់ ទើបបណ្ដាលអោយគ្មានកូន ។

គ្រាន់តែប្ដីនាងឮពេទ្យនិយាយបែបនេះភ្លាម ក៏អោនក្បាលចុះដើរចេញពីមន្ទីពេទ្យម្នាក់ឯងដោយក្ដីឈឺចាប់ ទុកឈីងអោយនៅពេទ្យម្នាក់ឯង ហើយគេក៏សុំលែងលះនៅថ្ងៃបន្ទាប់តែម្ដង។

រឿងរ៉ាវវាហួសយូរមកហើយ ចាំបាច់យកអតីតកាលមកបំបែកបំបាក់គ្នាធ្វើអី បើជ្រុលជាស្រលាញ់គ្នាជាប្ដីប្រពន្ធហើយ លើកលែងទោសអោយគ្នាម្ដងទៅ និងចាប់ផ្ដើមដេកជាមួយគ្នាយកកូនជាថ្មីទៅវាចប់ហើយ ប្ដីឈឺចិត្តព្រោះប្រពន្ធធ្លាប់មានកូនជាមួយអ្នកផ្សេង តែឈីងនាងក៏ស្រលាញ់យើងមករស់នៅជាមួយយើងហើយ (សូមលោកប្ដីគិតម្ដងទៀត កុំលែងលះឆៅៗអញ្ចឹងអី)។