មិនធម្មតា!!! គូស្នេហ៍ជនជាតិខ្មែរមួយគូ ដឹកដៃគ្នាសាងអនុស្សាវរីយ៍ប្លែកៗដល់បរទេស ជំនួសឱ្យអតីតកាលដែលខកខាន (មានវីដេអូ)

ដូច​ពាក្យចាស់​តែង​ពោលថា «​ពី​ក្មេង​ស្រឡាញ់គ្នា​ម្តង ដល់​ចាស់​កោង​ខ្នង​ក៏​នៅតែ​ស្រឡាញ់គ្នា​ទៀត​» ដែល​មិន​សុខ​គ្នា​ពី​គូស្នេហ៍​វ័យ​ចំណាស់​មួយគូ​នេះឡើយ ដោយ​លោក​ទាំង​ពីរបាន​រឹតចំណង​ស្នេហ៍​នេះ​បាន​ស្ថិតស្ថេរ និង រឹងមាំ​គួរឱ្យ​សរសើរ ។​

​ស្ថិតក្នុង​ចំណង​ស្នេហ៍​វ័យ​ចំណាស់ គូស្នេហ៍​នេះ​បាន​ចំណាយពេល​ដើរ​កម្សាន្ត និង សាង​អនុស្សាវរីយ៍​ជាច្រើន ក្នុងនោះ​មាន​ជាច្រើន​ប្រទេស​ដែល​លោក​ទាំងពីរ ធ្វើដំណើរ​ទៅដល់ និង បាន​ផ្តិតរូបទុក​ជា​កម្រង​អនុស្សាវរីយ ។ ជាក់ស្តែង​កាលពី​ថ្មីៗ​នេះ​ទៀតសោត គូស្នេហ៍​វ័យ​ចំណាស់​នេះ ទើបតែ​បាន​ទៅលេង​នៅ ទីក្រុង​ហុងកុង នៃ​ប្រ​ទស​ចិន ដោយបាន​ផ្តិត​យក​ទិដ្ឋភាព និង រូប​អនុស្សាវរីយ៍​ជាច្រើន​ពី​ទីនោះ ដែល​ពិសេស​ជាង​ដំណើរ​កម្សាន្ត​លើក​មុនៗ ដោយ​នោះ​មានការ​ចងក្រង​ជា​កម្រង​អនុស្សាវរីយ៍​ជំនួស​ឱ្យ​អតីត​មួយ ដែល​លោក​ទាំងពីរ​បាន​ខកខាន​នាពេល​កន្លងមក ។​

​ពិតណាស់ ដើម្បី​ជំនួស​ឱ្យ​អតីតកាល​ក្នុង​គ្រា​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​នឹង​គ្នា ដែល​កាលណោះ​គ្មាន​ទាំង​ភាពជឿនលឿន ទាន់សម័យ និង មានការ​តុបតែង​បាន​ស្អាត​ដូច​សព្វ​ថ្ងៃនោះ ទើប​គូស្នេហ៍​ចំណាស់​មួយគូ​នេះ​បានជ្រើសរើស​យក​ដំណើរ​កម្សាន្ត​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន បង្កើតជា​ទិដ្ឋភាពមួយ​​ឡើង ដើម្បី​ប៉ះប៉ូវ​ដល់​អតីតកាល​ក​ន្ល​ង​មក ។​

​តាមរយៈ​ការ​ផ្តិតរូប​ទាំងនោះ​ដែរ គូស្នេហ៍​វ័យ​ចំណាស់​ខាងលើ​បាន​រំលេច​ខ្លួន​យ៉ាង​សមសួន​ក្នុង​សម្លៀកបំពាក់​បែប​បុរាណ មើលទៅ​មាន​ភាព​ទាក់ទាញ និង គួរឱ្យ​ចាប់អារម្មណ៍​ណាស់ កាន់តែ​ពិ​សេស​នោះ​គឺ​គូស្នេហ៍​វ័យ​ចំណាស់​នេះ​ថែមទាំង​បានបង្ហាញ​ឱ្យឃើញ​ពី​ស្នេហ៍​ពិត​ក្នុង​វ័យ​ចំណាស់​របស់ខ្លួន​យ៉ាង​ផ្អែមល្ហែម ដែល​មើលទៅ​ប្រៀប​ដូចតួអង្គ​គូស្នេហ៍ ឃុនម៉ឺន និង នាង ការៈកេត ក្នុង​រឿង «​បុព្វេសន្និវាស​» ផងដែរ ។ តោះ​សូម​ទស្សនា​រូបភាព និង ខ្សែ​វីដេអូ​ខ្លី ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ទាំងនោះ​ដូចតទៅ ៕ សាកល​







អរគុណប្រភពរូបថតពីហ្វេសប៊ុក ៖ Pha Sochea