គួរអោយសង្វេគ!!! តូចចិត្តនឹងកូនពេក គ្រាន់តែសុំលុយទិញម្ហូបតិចតួចក៏មិនឲ្យ ចឹងមានតែម្យ៉ាងទេ​ គឺ….

ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្រ្តីម្នាក់តូចចិត្តសុំលុយកូនទៅទិញម្ហូបមិនបាន បានធ្វើអត្តឃាតចង.កស្លាប់ខ្លួនតែម្តង​ ដែលហេតុការណ៍បានកើតឡើង ចំណុចសៃឡូកូនភ្នំ ស្ថិតនៅក្នុងក្រុមទី៧ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ស្រ្តីគិតខ្លីរូបនេះមានឈ្មោះ សេង សារឿន ភេទស្រីអាយុ៣៧ឆ្នាំ មុខរបរមេផ្ទះបរស់នៅភូមិកើតហេតុ ។

បើតាមការអោយដងពីសមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុវេលាម៉ោងប្រហែល១ និង៣០នាទីរសៀល ជនរងគ្រោះបានសុំលុយពីកូនស្រីឈ្មោះ រីម ធារី អាយុ១៨ឆ្នាំ ទៅទិញម្ហូប តែកូនមិនឲ្យ ព្រោះកូនខ្លាចម៉ែយកទៅទិញស្រាផឹក បន្ទាប់មកជនរងគ្រោះបានដើរទៅក្រោយផ្ទះបាត់ទៅ ។

នៅក្រោយពេលកើតហេតុ កូនស្រីបានដើរទៅបន្ទប់ទឹកក្រោយផ្ទះ ចម្ងាយប្រហែល២៥ម៉ែត្រ ស្រាប់តែឃើញម្តាយរបស់ខ្លួនចងក នឹងអាវដៃវែង ជាប់នឹងផ្ទោងបន្ទប់ទឹកស្លាប់បាត់ទៅហើយ ។

បច្ចុប្បន្នសពស្រី្តរងគ្រោះត្រូវបាន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕