គួរអោយភ្ញាក់ផ្អើល!!! អ្នកគាំទ្រ ធ្វើបែបនេះដាក់ Woosen ដែលជាប្រពន្ធដើមShakrit ក្រោយដឹងប្រពន្ធក្រោយ របស់លោកសម្រាលកូន ២ម៉ោងមុន

ថៃ៖ កាលពី២ម៉ោងមុននេះ តារាសម្តែងប្រុសថៃដ៏ល្បី Shakrit​ បានឃើញមុខ កូនរបស់លោក ជាមួយនឹង ភរិយាក្រោយហើយ ដែលធ្វើឲ្យលោក សប្បាយចិត្តយ៉ាងខ្លាំង ស្ទើរតែបេះដូងលោតចេញក្រៅទៅហើយ។

ក្នុងនោះ លោក ក៏បានចែករំលែក ក្តីរីករាយនេះ ចូលក្នុងបណ្តាញសង្គម ដើម្បីឲ្យ អ្នកគាំទ្របានដឹង​ផងដែរ ដោយលោក បានបង្ហោះរូបថត លោក រួមទាំងប្រពន្ធ កូន នៅក្នុងមន្ទីរពេទ្យ ជាមួយនឹងស្នាមញញឹម យ៉ាងកក់ក្តៅ និងមានសុភមង្គល។

អ្វីដែលចាប់អារម្មណ៍ជាងនេះ បើក្រឡេកមើលមតិអ្នកគាំទ្រ បែរជា នាំគ្នាMention ឲ្យនាងVJ Woosen ដែលប្រពន្ធដើមទៅវិញ ទាំងដឹងថា អ្នកទាំង២ បានចែកផ្លូវគ្នា យូរឆ្នាំមកហើយ ហើយក៏បានលែងលះជាមួយគ្នា​ទៅតាមផ្លូវច្បាប់ទៀត។

ប៉ុន្តែការ ក៏មានអ្នកខ្លះ បានបង្ហាញក្តីមិនរីករាយ​ ដែលហាក់ដូចជា ចង់ផ្លែផ្កា និងឌឺដងឲ្យ ប្រពន្ធដើម ខណៈ អតីតស្វាមី និង ប្រពន្ធក្រោយ មានសេចក្តីសុខយ៉ាងដូច្នេះ៕