ពិតជាភ្ញាក់ផ្អើល!!! ស្ងាត់ៗ ប៊ុត សីហា បញ្ចេញបទថ្មី ពិតជាពិរោះខ្លាំងណាស់កំសត់ណាស់ស្តាប់ហើយស្រក់ទឹកភ្នែក(មានវីដេអូ)

ភ្នំពេញ៖ ក្តៅៗ!ថ្មីៗ ផ្ទុះសារជាថ្មី! ជាការពិតណាស់ប្រិយមិត្តទាំងអស់គ្នា បានដឹងជ្រាបច្បាស់ហើយថា ក្រោយពីអតីតម្ចាស់ពានរង្វាន់The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា មានរឿងរ៉ាវជាច្រើនកើតឡើងនៅលើលោករួចមកកាលពីពេលកន្លងទៅនេះ រួចហើយរូបលោកបានបាត់មុខឈឹងនៅលើបណ្តាញសង្គមនិងទូរទស្សន៍។

យ៉ាងណាមិញថ្មីៗនេះរូបលោកបានធ្វើហ្វេនអ្នកគាំទ្រសម្តែងការភ្ញាក់ផ្អើល! សប្បាយចិត្តយ៉ាងខ្លាំង! បន្ទាប់ពីបានឃើញ ប៊ុត សីហា បង្ហោះសារថា«ខ្ញុំបាទ ប៊ុតសីហា សូមជំរាបសួរបងប្អូនក្នុងបណ្តាញសង្គមទាំងអស់។ បងប្អូនសុខសប្បាយទេចូលឆ្នាំហើយបាទ?ឆ្នាំថ្មីនេះសូមជូនពរបងប្អូនទាំងអស់ឲ្យរកសុីមានបាននិងជោគជ័យរាល់ការងារមុខរបរនិងស្នេហា។នេះជាផេករបស់ខ្ញុំបាទ ខ្ញុំបាទមិនមានផេកទេកន្លងមកតែលូវខ្ញុំបង្កើតហើយ ដើម្បីផុសបទចម្រៀងជូនបងប្អូន។ប៉ុន្មានថ្ងៃទៀតខ្ញុំបាទ និងផុសបទជូនបងប្អូនស្តាប់កំសាន្តលេងកំដរអារម្មណ៍ ជួយគ្រាំទ្ររផងណាបងប្អូន»។

ដោយឡែកស្រាប់តែប៉ុន្មាននាទីមុននេះបន្តិច តារាចម្រៀងលោកប៊ុត សីហាបានបង្ហោះនៅលើទំព័រផេកផ្លូវការរបស់លោកថា៖«នេះជាបទរបស់ខ្ញុំបាទទំនុកថ្មីតែ….ចឹងពេលហើយអស់ខ្ញុំនិងផុសឲ្យពេញ។ហើយនិងថតMVពីបទនេះ។៥ថ្ងៃទៀតទើបខ្ញុំអាចចេញបទថ្មីភ្លេងស្នាដៃថ្មី។ចឹងជួយគ្រាំទ្រផងពុកម៉ែបងប្អូន។ខ្ញុំចេញកំដរបងប្អូនស្តាប់កំសាន្តគ្រាន់និងនឹកខ្ញុំ»

ក្នុងបទថ្មី!១បទនេះរបស់លោក​គ្រាន់តែផុសមិនទាន់បានប៉ុន្មានផង ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក​ជាច្រើនមានការពេញចិត្តយ៉ាងខ្លាំង។ទាំងនេះបញ្ជាក់បានថា រូបលោកនៅតែមានអ្នកគាំទ្រស្រលាញ់ចូលចិត្តដដែល។





តោះកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ។