គួរអោយសង្វេគ!!! ប្តីយំសោកឱបសពប្រពន្ធកំពុងខលរកគ្នាសុខៗ ស្រាប់តែដាច់ការទាក់ទង រត់ទៅដល់ស្ទឹង ឃើញតែទូកនិងក្រូច អណ្តែតពេញទឹក…

ខេត្តពោធិសាត់៖ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ មេសា ២០១៨នេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយស្ត្រីម្នាក់បានលិចទូក ក្នុងទឹកស្ទឹង ហើយលង់ស្លាប់គ្មានអ្នកដឹង ខណៈពេលដែលស្ត្រីរងគ្រោះ ជិះទូកដឹកផ្លែក្រូច ឆ្លងទឹកស្ទឹងខាងលើ ដោយហេតុការណ៍នេះ បានកើតឡើងនៅចំណុចអន្លង់ក្រពើ ស្ថិតក្នុងភូមិតាដែស ឃុំសំរោង ស្រុកភ្នំក្រវាញ ។

បន្ទាប់ពីបាត់ខ្លួន១ថ្ងៃ១យប់ សាច់ញាតិស្ត្រីរងគ្រោះបានស្វះស្វែងរក គ្រប់ទីកន្លែង ហើយទំរាំតែរកឃើញសាកសព គឺត្រូវចំណាយពេល១ថ្ងៃ១យប់ ហើយបើយោងតាមប្រភពព័ត៌មានពី អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីរងគ្រោះដែលលង់ទឹកស្លាប់នោះ មានឈ្មោះ ក្រឹម ចាន់ណា អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។

បើយោងតាមសាច់ញាតិ និងអ្នកជិតខាង បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះ ជិះទូកម្នាក់ឯងឆ្លងទឹកស្ទឹង ទៅចំការដើម្បីបេះផ្លែក្រូច ក្នុងគោលបំណងយកទុក ដើម្បីទៅការកូនរបស់បងប្អូន នៅឯខេត្តតាកែវ លុះពេលដែលស្ត្រីរងគ្រោះ បេះផ្លែក្រូចរួចរាល់ហើយ ក៏បានជិះទូកដឹកផ្លូវក្រូច យកមកត្រើយម្ខាងវិញ តែចៃដន្យអី ស្រាប់តែត្រូវលិចទូកកណ្តាលស្ទឹង ស្លាប់យ៉ាងអាណោចអាធម ។

អ្នកជិតខាងបានរៀបរាប់ បន្តទៀតថា ក្រោយពីបាត់ប្រពន្ធ ប្តីរបស់ស្ត្រីរងគ្រោះមានការសង្ស័យ ព្រោះតែនៅសុខៗទូរស័ព្ទលែងចូល ខណៈពេលដែលកំពុងតែ ទាក់ទងគ្នាសុខៗសោះ ហើយគាត់ក៏បានមករកនៅស្ទឹង ស្រាប់តែមើលទៅកណ្តាលស្ទឹង ឃើញទូកលិចអណ្តែតលឹមៗ និងឃើញផ្លែក្រូចអណ្តែតរាយប៉ាយពេញទឹកស្ទឹង តែអត់មានឃើញមនុស្សសោះ ក៏បានផ្អើលឆោឡោតែម្តង ។

បន្ទាប់ពីហេតុការណ៍នេះ សាច់ញាតិ និងអ្នកភូមិជាច្រើន បាននាំគ្នាចុះមុជទឹករាវរកសាកសព អស់ជាច្រើនម៉ោង ប៉ុន្តែនៅតែរកសពស្ត្រីរងគ្រោះមិនឃើញឡើយ លុះពេលស្អែកឡើង នៅវេលាម៉ោង៨ព្រឹក ក៏ស្រាប់តែសាកសពរបស់ស្ត្រីរងគ្រោះ អណ្តែតឡើងដោយខ្លួនឯង ចំងាយប្រមាណជិត១គីឡូម៉ែត្រ ពីកន្លែងដែលទូកលិច ។

សមត្ថកិច្ចនិងមន្ត្រីជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានត្រួតពិនិត្យសាកសព និងធ្វើកោសល្យវិច្ច័យ រួចធ្វើកំណត់ហេតុហើយ ក៏បានប្រគល់សាកសពជូនជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕