មិនធម្មតា!!! តែងខ្លួនបែបនេះមើលទៅ សុវត្ថិឌី ធារីកា និង អ្នកម្តាយ ប្រៀបដូចបងប្អូនទៅវិញ…មានរូបភាព

ក្រោយពី​មានឈ្មោះ​បោះ​សម្លេង​ក្នុង​សិល្បៈ​គេ​សម្គាល់​ឃើញ​តារាចម្រៀង សុវត្ថិ​ឌី ធា​រី​កា កាន់តែ​មាន​រូប​សម្រស់​ស្រស់ស្អាត​ និង​ មានការតុបតែង​ខ្លួន​ទាន់សម័យ​ជាង​មុន ។ ថ្មីៗ​នេះ​គេ​បានឃើញ សុវត្ថិ​ឌី ធា​រី​កា រួម​នឹង​អ្នក​ម្តាយ​បាន​ទៅ​ចូលរួម​ក្នុង​ពិធីមង្គលការ​ដោយមាន​ការតុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ។ មានការ​លាន់មាត់​ថា​តែងខ្លួន​បែបនេះ​មើលទៅ សុវត្ថិ​ឌី ធា​រី​កា និង ម្តាយ​ដូច​បងប្អូន​ទៅវិញ​។

​ក្រោយពី​បានឃើញ​មុខមាត់​របស់​អ្នក​ម្តាយ​តារាចម្រៀង​វ័យក្មេង សុវត្ថិ​ឌី ធា​រី​កា អ្នកគាំទ្រ​ជាច្រើន​សុទ្ធតែ​និយាយថា​ម្តាយ​របស់​នាង​មានរូប​សម្រស់​ស្រស់ស្អាត​និង​មើលទៅ​នៅ​វ័យក្មេង​នៅឡើយ​។ ថ្មីៗ​នេះ​អ្នក​ទាំង​ពីរបាន​ថតរូប​រួម គ្នា​នៅក្នុង​ពិធីមង្គលការ​មួយ​របស់​សាច់ញាតិ​គេ​មើលឃើញថា​ស្រស់ស្អាត​មិន​ចាញ់​គ្នា​ប៉ុន្មាន​ឡើយ ។ ខ្លះ​និយាយថា​មើល​មួយ​ភ្លែត​ស្មានតែ​បងប្អូន​ទៅវិញ​។

​ស្ថិតក្នុង​សម្លៀកបំពាក់​រ៉ូ​ប​ពណ៌​ស​គេ​សម្គាល់​ឃើញថា សុវត្ថិ​ឌី ធា​រី​កា មាន​សម្រស់​ស្អាត​និង​ប្រែប្រួល​ប្លែក​ជាង​មុន​ជាពិសេស​ក្រោយពីនាង​បាន​កែសម្រួល​និង​ពត់​ធ្មេញ​កន្លងមក ។ សុវត្ថិ​ឌី ធា​រី​កា នៅតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​នូវ​ទឹកដម​សម្លេង​ពីរោះ របស់​នាង ។ កន្លងមក​បទ​ចម្រៀង​ផ្ទាល់ខ្លួន​របស់​នាង​ក៏​ទទួលបាន​ការពេញនិយម​ស្តាប់​ពី​សំណាក់​មហាជន​ផងដែរ ។

​ក្រៅពី​អាជីព​សិល្បៈ សុវត្ថិ​ឌី ធា​រី​កា ក៏មាន​អាជីព​ជា​អ្នកលក់​គ្រឿងសម្អាង​តាម​អន​ឡាញ​ផងដែរ ៕