តោះមកមើលផ្ទះរបស់តារាចម្រៀង ចេន សាយចៃ តម្លៃជាង១២ម៉ឺនដុល្លារ នៅខេត្ត​សុរិន្ទ ប្រទេស​ថៃ​

កន្លង​មក​អ្នក​គាំទ្រ​​​​ធ្លាប់​តែ​ឃើញ​ ចេន សាយចៃ ចេញ​ចូល​​​ច្រៀង​បទ​​​ចម្រៀង​ឲ្យ​ផលិតកម្ម​ ថោន តែ​មិន​​ធ្លាប់​ដឹង​អំពី​ជីវិត​ឯក​ជន​របស់​នាង រស់​នៅ​ខេត្ត​ សុរិន្ទ​ ប្រទេស​ថៃ​​យ៉ាង​ណា​នោះ​ទេ។

គេហទំព័រដ៏ល្បីនៅស្រុកខ្មែរមួយ នឹងសូម​បង្ហាញ​ជូន​ខ្លះ​ៗ​​ គេហដ្ឋាន​​​​​ដ៏​ស្រស់​ស្អាត​​​​​អ្នក​នាង ចេន សាយចៃ ស្ថិត​នៅ​​ក្នុង​ ស្រុក​មាំង ខេត្ត​សុរិន្ទ ប្រទេស​ថៃ​តម្លៃ​ជាង ១០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

ផ្ទះចាស់ ចេន សាយចៃ

ផ្ទះចាស់ ចេន សាយចៃ

ម្ចាស់​បទ​ “ឪពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍​” បាន​រៀប​រាប់​ថា បច្ចុប្បន្ននេះ ខ្លួន​ មាន​ផ្ទះ​ពីរ​នៅ​ខេត្ត សុរិន្ទ ដោយ​ផ្ទះ​ទី១​ សាង​សង់​ឡើង​ពី​ឈើ​តាំង​ពី​អ្នកនាង នៅ​វ័យ​កុមារ​ ទើប​​មិន​ដាច់​ចិត្ត​​រើ​ចេញ​ព្រោះ​ចង់​រក្សា​​ទុក​ជា​អនុស្សាវរីយ៍​។ ម្យ៉ាង​ទៀត​​វា​ជា​កេរ្តិលោក​ឪពុក​ អ្នក​ម្ដាយ​ផង។

ផ្ទះថ្មី ចេន សាយចៃ

ផ្ទះថ្មី ចេន សាយចៃ

ចេន សាយចៃ ថា៖​” ចំណែក​ផ្ទះ​ថ្មី​ទី​២​របស់​ខ្ញុំ​ដែល​សាង​សង់​ពី​ថ្ម​គឺ​ចំណាយ​អស់​ប្រហែល​ ១២ម៉ឺន​ដុល្លារ​ ចំណែក​ឯ​​ដី​គឺ​ដី​ខ្លួន​ឯង​។ ផ្ទះ​ចាស់​ និង​ថ្មី​បង​គឺ​នៅ​បរិវេណ​ដី​ជាមួយ​គ្នា​តើអូន​មិន​ឆ្ងាយ​ពី​គ្នា​ទេ”៕