គួរអោយសង្វេគខ្លាំងណាស់!!! តើនេះជាកម្មពៀឬ? ម្តាយនិងកូនៗ សុទ្ធតែងងឹតភ្នែក រង់ចាំឪពុកនិងប្តី រកត្រីចិញ្ចឹមជីវិត ឥឡូវមច្ចុរាជបានឆក់យក…

កាលពីខែមិនាកន្លងទៅ មានរឿងរ៉ាវមួយគួរឲ្យសង្វេគ និងអាសូរខ្លាំងណាស់ ដោយគ្រួសារ​មួយ​ រស់​នៅ​ខេត្ត​កំពត ប្រពន្ធនិងកូនស្រី២នាក់ ងងឹតភ្នែកពីកំណើត នៅសល់តែប្តីម្នាក់ ដែលមានភ្នែកភ្លឺ សម្រាប់រកស៊ីចិញ្ចឹមគ្រួសារ តែអកុសល្យបុរសជាប្តី និងជាឪពុកនោះ បានជួបគ្រោះថ្នាក់លង់ទឹក ស្លាប់ចោលកូននិងប្រពន្ធ ដែលងងឹតភ្នែកនៅចាំឯផ្ទះ គួរឲ្យសង្វេគបំផុត ។

បើតាមការឲ្យដឹង ពីមន្ត្រីអាជ្ញាធរនៅខេត្តកំពត បានរៀបរាប់ឲ្យដឹងថា បុរសជាប្តីដែលស្លាប់ គឺជាមេគ្រួសារ ដោយមានប្រពន្ធនិងកូន៣នាក់នៅក្នុងបន្ទុក ។ បុរសជាប្តី មានឈ្មោះ សុខ រ៉ា អាយុ៣៥ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារលង់ទឹកកាលពីថ្ងៃទី ១៩ មិនា ២០១៨ វេលាម៉ោង២រសៀល ហើយគ្រួសាររបស់គាត់ គឹជាគ្រួសារក្រីក្របំផុត មានសមាជិក៤នាក់ ប្តីប្រពន្ធ និងកូនប្រុសស្រី២នាក់ ។
នៅថ្ងៃកើតហេតុ បុរសជាប្តី បានបុរស​ជា​ប្ដី​ បាន​នាំ​កូនប្រុស​ស្រី​ ទាំង​២​នាក់ ​ដែល​សុទ្ធតែ​​មាន​ជំងឺ​ ងងិត​ភ្នែក​ពី​កំណើត​​ទៅ​អូស​ឈឹប ​រក​ត្រី​យក​មក​លក់​ គ្រាន់​ដោះស្រាយ​ជីវភាព ​ក្នុង​គ្រួសារ តែ​ជា​អកុសល​ ឪពុក​ម្នាក់​នេះ​បាន​លង់ទឹក​ស្លាប់​ នៅ​ក្នុង​ស្រះ​ទឹក​នៅ​ក្នុងភូមិ ​បាត់​ទៅ​ហើយ។ ចំណែកប្រពន្ធឈ្មោះ ហែម ឃីម អាយុ៤០ឆ្នាំ មានជំងឺងងឹតភ្នែកពីកំណើត អាចមើលឃើញព្រាលៗប៉ុណ្ណោះ ហើយគ្រួសារនេះក្រីក្រណាស់ គឺរស់ដោយសារប្តីដើររកត្រី និងខ្យងក្តាមលក់ តែពេលនេះ ប្តីគាត់បានស្លាប់បាត់ហើយ ។
បន្ទាប់ពីកើតហេតុរួច អ្នកភូមិបាននាំគ្នាជួយ រកសពរបស់បុរសជាប្តីឃើញ ហើយក៏នាំយកមកធ្វើបុណ្យ ហើយអ្នកភូមិទាំងអស់ មានការអាណិតអាសូរ គ្រួសារខាងលើនេះខ្លាំងណាស់ ព្រោះតែប្រពន្ធ និងកូន ទាល់តែនៅជិតគ្នា ទើបមើលមុខគ្នាឃើញ ព្រោះងងឹតតាំងពីកំណើត ហើយមិនដឹងជាពួកគេពឹង ផ្នែកទៅលើអ្វីទៀតនោះឡើយ បើបាត់បង់ប្តីនិងឪពុកដែលជាជំហរ ដ៏រឹងមាំ សម្រាប់គ្រួសាររបស់គាត់ដូច្នេះ ។
ដោយសារតែមើលឃើញ គ្រួសារនេះលំបាកវេទនាពេក ក្រុម​ការងារ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​ បាន​នាំ​យក​អំណោយ​ជា​មឈូស​ទី១១៤ និង​អង្ករ​ចំនួន ​០២​បាវ ស្មើនឹង​ ១០០ គីឡូក្រាម ដែល​ជា​សទ្ធា​ដ៏ជ្រះ​ថ្លា ​របស់​លោក​ឧត្តមសេនីយ៍​ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នង​ការនគរ​បាល​ខេត្ត និង​លោក​ស្រី ដើម្បី​ចូល​រួម​រំលែក​មរណៈ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​នេះ​ផងដែរ​៕