សឹងតែមិនគួរអោយជឿ៖ នាយ គ្រឿន ត្រូវថៅកែផលិតកម្ម LD ឲ្យគ្រប់គ្រងតំណែងធំហើយ

ភ្នំពេញ៖ ដោយមើលឃើញពី សមត្ថភាព រួមជាមួយទេពកោសល្យដ៏ឈ្លាសវៃ របស់តារាកំប្លែង​ដ៏មាន​ប្រជា​ប្រិយ​ភាព នាយ គ្រឿន ដែលជាប្អូនបង្កើតរបស់ នាយ ពាក់មី ត្រូវបានថៅកែ ផលិតកម្ម LD លោក លៀក លីដា លើកតំណែងថ្មីឲ្យ នាយ គ្រឿន ជំនួសដំណែងរបស់ខ្លួនវិញម្ដង។


ជាក់ស្ដែង លោក សៀក លីដា បានលើកឡើងពី នាយ គ្រឿនថា « គ្រឿន គឺជាមនុស្សពូកែ និងយក​ចិត្ត​ទុក​ដាក់​នឹងការងារ ពិសេសគឺសូមសរសើរថា នាយ គ្រឿន ពិតជាពូកែនឹកឃើញឈុតថតប្លែកៗ ដែល​លោក​ជា​អ្នក​ជំនាញខាងហ្នឹង ពេលខ្លះគឺពិតជាមិននឹកស្មានដល់ផង ហើយ នាយ គ្រឿន នឹងកើបលុយបានច្រើន ទាំងលុយថ្លៃដឹកនាំសម្តែង និងលុយថ្លៃដើរតួរដោយខ្លួនឯងផង »។

យ៉ាងណាមុិញនាយគ្រឿន ទទួលបានការសាទរយ៉ាងខ្លាំងពីមហាជន ដោយមិននឹកស្មានថានាយ គ្រឿន ចូល​ប្រ​​ឡូកវិស័យសិល្បៈក្រោយបងប្រុសសោះ តែមានតំណែងគួរឲ្យសរសើរ ត្រូវបានម្ចាស់ផលិតកម្មស្រលាញ់ និង​ទុក​ចិត្តដល់ថ្នាក់ហ្នឹង។