អីយ៉ាស់!!! ប្លែកធ្លាយ តម្លៃខ្លួនរបស់លោក ខេមរៈ សិរីមន្ត ពេលឡើងឆាកម្តងៗ ដឹងហើយញាក់សាច់

លោក ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងជួរមុខដែលមានកេរ្តិ៌ឈ្មោះបោះសម្លេងមិនថមថយអស់ជាច្រើនឆ្នាំមកហើយ តាមរយៈបទចម្រៀងជាច្រើនដ៏ពិរោះៗ និងគុណភាពសម្លេងល្អ បានធ្វើឲ្យលោកកាន់តែទទួលបានការគាំទ្រជាបន្តបន្ទាប់ ​ជាពិសេសថ្មីៗនេះ លោក ខេមរៈ សិរីមន្ត ក៏ទើបតែផ្លាស់ទ្រនំថ្មីចេញពីផលិតកម្មសាន់ដេ ចូលរួមជាមួយនិងផលិតកម្មរស្មីហង្សមាសទៀតផង។


បើនិយាយពីតម្លៃខ្លួនពេលចេញទៅសម្តែងម្តងៗ លោក ខេមរៈ សិរីមន្ត ទទួលបានសម្លៃខ្លួនមិនធម្មតាឡើយ និងមិនចាញ់តារាល្បីដូចជា លោក ព្រាប សុវត្តិ និង ឪក សុគន្ធកញ្ញា ឡើយ នេះបើយោងតាមប្រភព​ពី​អ្នក​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​​នានា ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ​ បានឲ្យដឹងថា គិតក្នុងឆ្នាំ២០១៦ តម្លៃខ្លួនរបស់ លោក ខេមរៈ សិរីមន្ត គឺត្រឹម 3500 ដុល្លា ហើយនិងអាចខ្ពស់ជាងនេះ ទៅតាមទីកន្លែងដែលត្រូវធ្វើដំណើរទៅសម្តែង។


ដូច្នេះអាចនិយាយបានថា លោក ខេមរៈ សិរីមន្ត ប្រហែលជាមានតម្លៃខ្លួនថ្លៃជាងមុនទៅទៀត គិតមកដល់ឆ្នាំ២០១៨ នេះ ស្របពេលដែលលោកទើបតែប្រលូកជាមួយនិងផលិតកម្មដ៏ធំទៀត។