ពិតជាស្អាតខ្លាំងណាស់!!! មង្គលការដែលមនុស្សស្រីីប្រាថ្នា!! មង្គលការកូនខ្មែរមួយនេះ រៀបចំតាមក្បួនខ្នាតបុរាណ ស្រស់ស្អាត អស្ចារ្យតែម្ដង!

ភ្នំពេញ៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីម្សិលមិញនេះ ពិធីកររាងសង្ហា លោក ជា វណ្ណារិទ្ធ បានបង្ហោះរូបភាព ជាច្រើនលើបណ្ដាញសង្គម ស្ដែងឲ្យឃើញពី ទិដ្ឋភាព ទូទៅក្នុងពិធីមង្គលការមួយ។

អ្វីដែលប្លែក និងគួរឲ្យចាប់អារម្មណ៍នោះ ចំពោះការរៀបចំ ក្នុងពិធីទាំងមូល ត្រូវបានដេគ័រឡើង ដោយរូបភាព ប្រាសាទ តាមខ្នាតសិល្បៈ បុរាណខ្មែរ យ៉ាងស្រស់ស្អាត គួរជាទីគយគន់តែម្ដង។

ជាពិសេស មិនថា ក្លោងទ្វារ អមដំណើរចូលពិធី ឬការសម្ដែងសិល្បៈ សុទ្ធតែ លម្អដោយក្បូរក្បាច់រចនា ខ្មែរទាំងអស់ ពិតជាគួរឲ្យសរសើរ ខ្លាំងមែនទែន ចំពោះការច្នៃប្រឌិត ដ៏អស្ចារ្យមួយនេះ៕