ពត័មានក្តៅៗ!!!!…រកឃើញហើយជនដៃដល់ ចាក់សម្លាប់ ម្ចាស់លក់គ្រឿងបន្លាស់រថយន្ត ម្នាក់នៅខេត្តសៀមរាប ត្រូវបានគេស្គាល់ថាជា…

សៀមរាប ៖ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្បែររង្វង់មូលភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ឃាតករ ចាក់សម្លាប់ដោយកាំបិតចុងស្រួច ទៅលើ ម្ចាស់អាជីវកម្មលក់គ្រឿងបន្លាស់រថយន្ត ម្នាក់នៅខេត្តសៀមរាប ត្រូវបាន កំលាំងកងរាជអាវុធហត្ថ ចាប់ខ្លួនបានហើយ។


ជនសង្ស័យ មានឈ្មោះព្រហ្ម សុព្រឹក្ស ហៅថាន ភេទប្រុស ឆ្នាំកំណើត១៩៩០ មានទីលំនៅភូមិចាន់ស ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជននេះមានមុខរបរ គួជេរដី(ជំនួញដីធ្លី)។ ប៉ុន្តែ សមត្ថកិច្ចនៅមិនទាន់បង្ហាញថា ការចាក់សម្លាប់ជនរងគ្រោះ ពីសំណាក់ជនរូបនេះផ្តើមចេញពីអ្វីនោះទេ។


សូមរំលឹកថា បុរសម្ចាស់អាជីវកម្មលក់គ្រឿងបន្លាស់រថយន្តម្នាក់ ត្រូវឃាតករចាក់សម្លាប់ដោយកាំបិតចុងស្រួច នាអំឡុងម៉ោងជាង9យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ហើយទើបភ្ញាក់ផ្អើលនាម៉ោងជាង៧ព្រឹក ថ្ងៃទី២៤ខែ មេសា ឆ្នាំ២០១។


ជនរងគ្រោះត្រូវឃាតករចាក់១កាំបិត ចុងស្រួចចំបំពង.កស្លាប់តែម្តង។ តែនៅមិនទាន់សន្និដ្ឋានបានថា ឃាតករអាចមានគ្នាប៉ុន្មាន់នាក់នោះឡើយ។ ក្នុងពេលពិនិត្យកន្លែងកើតហេតុ ឃើញមានស្នាមគាស់ថតតុពីរទៅបីកន្លែង ដែលទំនងជាគាស់យកទ្រព្យសម្បត្តិ។ ប៉ុន្តែសមត្ថកិច្ចរកឃើញលុយ ប្រមាណជាងមួយលានរៀល នៅក្នុងថតតុដែលមិនបានគាស់។ ប្រភពបន្តថា អំពើឃាតកម្មខាងលើ ហាក់បីដូចជាមានការរៀបគំរោងទុក ពីព្រោះកាមេរ៉ាសុវត្ថិភាពត្រូវបានដោះចេញជាមុន ឯទូរសព្ទ័ដៃរបស់ជនរងគ្រោះ ក៏ត្រូវឃាតករយកទៅបាត់ផងដែរ ៕